នារីម្នាក់នៅក្នុងប្រទេសចិន បានទទួលរងភាពអាម៉ាស់ជាខ្លាំង ដោយសារស្នាដៃអតីតមិត្តប្រុសរបស់នាង នៅទីសាធារណៈ ។
តាមរយៈវីដេអូដែលត្រូវបានថត និងបង្ហោះល្បីល្បាញពេញបណ្តាញសង្គម បានបង្ហាញឲ្យឃើញបុរសម្នាក់ ចាប់ទាញសម្រាតខោក្នុងពណ៌ក្រហមរបស់នារីម្នាក់ នៅពីមុខ McDonald’s ។ នៅក្នុងវីដេអូ, បុរសរូបនោះត្រូវបានឃើញផ្តេកខ្លួនទៅនឹងដី ខណៈទាញខោលីអូរបស់នារីនោះ ស្រូតចុះសឹងដល់កែងជើងនាងតែម្តង ។
ខណៈពេលនោះផងដែរ នារីរូបនោះក៏ត្រូវបានឃើញមានទឹកមុខស្រពាប់ស្រពោន រំជួលចិត្តជាខ្លាំង និងព្យាយាមទាញខោក្នុងរបស់នាងចេញពីដៃបុរសនោះ, ប៉ុន្តែ បុរសរូបនោះបដិសេធពុំព្រលែងជាដាច់ខាត បើទោះបីនាងខំប្រឹងតប់ក្បាលខ្លួនយ៉ាងណាក៏ដោយ ។
យ៉ាងណាមិញ មនុស្សជាច្រើនបានធ្វើការរិះគន់ដល់អ្នកដែលបានថតវីដេអូនៃហេតុការណ៍ដ៏អាម៉ាសនេះ រួចបង្ហោះចូលអ៊ីនធើរណេត, ដោយជំនួសពីការមិនជួយដល់នារីរងគ្រោះ ដែលត្រូវបានមិត្តប្រុសរបស់នាងចោទប្រកាន់ថាបានក្បត់ចិត្តរូបគេ ទៅមានប្រុសផ្សេង ៕