Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

CPP ប្រារព្ធ​ខួប​ជ័យជម្នះ ​ដោយ​បង្ហាញ​វត្តមាន​យោធា និង​ឧបករណ៍​ធ្វើ​សង្គ្រាម

$
0
0

ភ្នំពេញៈ គណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាចនៅថ្ងៃសៅរ៍ស្អែកនឹងប្រារព្ធខួបលើកទី ៣៨ ជាថ្ងៃដែលគណបក្សនេះបានផ្ដួលរំលំលើរបបប៉ុលពតដោយមានការគាំទ្រពីកងទាហានវៀតណាមជាការរំឭកថ្មីមួយខុសពីសព្វមួយដងដែលមន្ត្រីបក្សប្រឆាំងថាជារឿងចម្លែក និងបានដាក់ចម្ងល់អំពីការសម្ដែងជារូបភាពដូចសង្គ្រាម និងការប្រកួត «កីឡា» កងយោធពលខេមរភូមិន្ទនៅក្នុងកណ្តាលរាជធានីភ្នំពេញខណៈការបោះឆ្នោតឃុំ-សង្កាត់ខិតជិតមកដល់។

នៅមុនពេលចាប់ផ្ដើមឧបករណ៍យោធារួមទំាងរថក្រោះ និងរថពាសដែកកាលពីម្សិលមិញត្រូវបានចល័តយកមកទុកនៅកោះពេជ្រដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍នេះដែលនឹងចាប់ផ្តើមវគ្គវិលជុំនៅថ្ងៃនេះហើយបិទបញ្ចប់នៅថ្ងៃសៅរ៍ដែលជាខួប ៧ មករា ១៩៧៩។

នៅទីតាំងកោះពេជ្រនាពេលព្រឹកម្សិលមិញលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ប្រធាននាយកដ្ឋានប្រឆាំងភេរវកម្មរបស់ក្រសួងការពារជាតិ និងជាកូនប្រុសច្បងបង្អស់របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថាសាធារណជនគួរកុំបារម្ភដោយការឃើញទាហានសម្ដែងដែលដូចនឹងស្ថានភាពសង្គ្រាមពិតៗ។

លោកថា៖ «យើងប្រារព្ធធ្វើព្រឹត្តិការណ៍នេះដើម្បីរំឭកខួបទី ៣៨ នៃទិវាជាតិ ៧ មករារបស់យើង… និងដើម្បីរំឭកដល់អតីតយុទ្ធជនដែលបានបូជាជីវិតដើម្បីបុព្វហេតុជាតិ និងប្រទេស»។

លោកបន្ថែមថា៖«ទីបី វាដើម្បីកសាងទំនាក់ទំនងរួបរួមគ្នារវាងសាធារណជន និងកងកម្លាំងប្រដាប់អាវុធ»។ «យើងក៏កំពុងរៃអង្គាសថវិកាដើម្បីជួយអតីតយុទ្ធជនផងដែរ»។

លោកបានថ្លែងថាការប្រកួតបែបនេះត្រូវបានប្រារព្ធធ្វើឡើងកាលពីអតីតកាលនៅក្នុងសាលាយោធាប៉ុន្តែសាលាយោធាឆ្នាំនេះបានសម្រេចធ្វើនៅកោះពេជ្រដើម្បីឲ្យប្រជាជនអាចមើល និងថែមទាំងចូលរួមផង។
6-hun

ព្រឹត្តិការណ៍នេះនឹងរួមមានទាហានប្រកួតដឹកអ្នករបួសទៅកន្លែងសុវត្ថិភាពព្រមទាំងរត់ប្រណាំងគ្នា និងការប្រកួតផ្សេងៗទៀត។ ជនស៊ីវិលក៏អាចប្រកួតបានដែរដើម្បីទទួលបានពានរង្វាន់។

នៅពេលសួរអំពីសក្តានុពលនៃក្តីបារម្ភនៅពេលសាធារណជនឃើញដូចជារថក្រោះនៅក្នុងទីក្រុង លោក ម៉ាណែត បានថ្លែងថាយោធាបានធ្វើអ្វីដែលខ្លួនអាចធ្វើបានដើម្បីឲ្យប្រាកដថាប្រជាជនយល់ថាសង្គ្រាមមិនកំពុងកើតឡើងទេ។

លោកបានថ្លែងថា៖ «ការរៀបចំកីឡានេះមិនមែនជាការគំរាមកំហែង និងដើម្បីរៀបចំកងទ័ព និងឧបករណ៍នេះសាលារាជធានីប្រាប់យើង…យើងត្រូវតែជម្រាបអាជ្ញាធរពាក់ព័ន្ធ»។«សាលារាជធានីមានកាតព្វកិច្ចជម្រាបសាធារណជនមិនឲ្យភ្ញាក់ផ្អើល…និងដើម្បីមានអារម្មណ៍ថាមានសន្តិសុខ»។

អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិលោក យឹម សុវណ្ណ បានថ្លែងថាលោកគិតថាព្រឹត្តិការណ៍៧មករានេះដែលត្រូវបានរំឭកការដណ្តើមអំណាចរបស់គណបក្សប្រជាជនកម្ពុជា និងដែលគណបក្សប្រឆាំងបានច្រានចោលជាយូរមកហើយថាមិនមែនជាទិវាជាតិគឺជាជម្រើសចម្លែក។ លោកក៏បានចោទជាសំណួរពីការប្រារព្ធករណីនេះផងដែរ។

លោកបានថ្លែងថា៖ «តើនេះអាចជាកីឡាយ៉ាងម៉េចទៅពួកគេកំពុងនាំយករថក្រោះទាំងជួរចូលរាជធានីភ្នំពេញ។ នេះមិនត្រឹមត្រូវ»។

លោកបានពន្យល់ថា ព្រឹត្តិការណ៍របស់គណបក្សប្រជាជនកម្ពុជាត្រូវបានបកស្រាយយ៉ាងទូលំទូលាយថាជាការបង្ហាញសាធារណជនអំពីកម្លាំងទ័ពខណៈការបោះឆ្នោតឃុំសង្កាត់ថ្ងៃទី ៤ មិថុនាជិតមកដល់។

លោកបន្តថា៖ «នៅក្នុងប្រទេសសន្តិភាពដូចជា ជប៉ុន ជាងពីរ ឬបីឆ្នាំយើងមិនដែលឃើញទាហានជប៉ុនណាមួយដើរក្នុងក្រុងទេ»។«យើងនិយាយថាប្រទេសរបស់យើងសន្តិភាព ប៉ុន្តែកងទ័ពបង្ហាញកម្លាំងរបស់ខ្លួនពេញទីក្រុង។ វាផ្ទុយនឹងអ្វីដែលគណបក្សប្រជាជនកម្ពុជាអះអាង»។

ទើបតែខែមុនអនុប្រធានគណបក្សប្រឆាំង លោក កឹម សុខា បានសរសើររដ្ឋាភិបាលអំពីបញ្ហាកីឡាដោយថ្លែងនៅក្នុងសុន្ទរកថាសាធារណៈថ្ងៃទី ១០ ខែធ្នូថា៖ «ប្រសិនបើយើងគោរពសិទ្ធិមនុស្សហើយកីឡាបន្តកែលម្អ រដ្ឋាភិបាលនឹងដើរលើផ្លូវត្រូវ»៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍


Viewing all articles
Browse latest Browse all 7971

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>