Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

ឌួង ម៉ាណា បណ្តើរស្វាមីទៅក្រេបទឹកឃ្មុំនៅក្រៅប្រទេសថ្ងៃនេះ !

$
0
0

ក្រោយពីរៀបការមិនទាន់បានប៉ុន្មានផង ពេលនេះពិធីការិនីប្រចាំស្ថានីយ៍ទូរទស្សន៍អប្បរាបានដឹកដៃស្វាមីទៅក្រេបទឹកឃ្មុំនៅក្រៅប្រទេសនៅថ្ងៃនេះ ។ តែយ៉ាងណា ឌួង ម៉ាណា មិនបានបញ្ជាក់ថា ប្រទេសណានោះទេ សុំលាក់បន្តិចសិន ។

Image may contain: 1 person, smiling

ឌួង ម៉ាណា បានចំណាយពេលទៅក្រេបទឹកឃ្មុំជាមួយស្វាមី លោក មុទ ចាន់ដេវីត រយៈពេលមួយ សប្តាហ៍ ក្រោយពីនាងបានរៀបការកាលពីថ្ងៃទី ០៤ ខែមករា កន្លងទៅនេះ ។ ទោះជាយ៉ាងនេះក្តី ឌួង ម៉ាណា មិន បានបញ្ជាក់ថា នាងទៅដើរកំសាន្តនៅប្រទេសជិតខាងឬប៉ែកអឺរ៉ុបទេ ។ អ្វីដែលកត់សំគាល់ក្រោយរៀបការហើយ ឌួង ម៉ាណា នៅតែបន្តការងារសិល្បៈដូចមុន ។

Image may contain: 2 people, people standing

ហាក់ខុសពីតារាក្នុងសិល្បៈនានាពិធីរៀបការរបស់ ឌួង ម៉ាណា មិនមានការទទួលទានគ្រឿងស្រវឹងឡើយ ។ ពិធីរៀបការរបស់នាងធ្វើឡើងនៅភោជនីយដ្ឋាន សេវេនប្រាយទឹកថ្លា ដោយមានការចូលរួមផ្តល់ពរជ័យពីសំណាក់មិត្តភក្តិក្នុងនិងក្រៅសិល្បៈប្រមាណជាង ៤០ តុ ។

Image may contain: 1 person, standing

ឌួង ម៉ាណា បានសម្រេចចិត្តបញ្ចប់ភាពនៅលីវ ក្រោយពីនាងបានស្វែងយល់ចិត្តថ្លើមគ្នាជាច្រើនឆ្នាំ ៕ ចេនី

Image may contain: 1 personImage may contain: 2 people, people smilingImage may contain: 8 people, people smiling, people standingImage may contain: 7 people, people standing and suit

ប្រភព៖ pmhotnews

ព័ត៌មានទាក់ទង៖ ទិដ្ឋភាពតារាខ្លះៗ ចូលរួមមង្គលការ ដួង ម៉ាណា យប់មិញ!

យប់មិញថ្ងៃទី ០៤ ខែមករា ឆ្នាំ ២០១៧ ពិធីការិនីសម្បូរវោហារស័ព្ទ និង ទេពកោសល្យប្រចាំស្ថានីយទូរទស្សន៍អប្សរាប៉ុស្តិ៍លេខ ១១ ដួង ម៉ាណា បានរៀបអាពាហ៍ពិពាហ៍យ៉ាងអធិកអធម ដោយមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសយ៉ាងច្រើន ។ ជាមួយពិធីមង្គលការនេះ ពិធីការិនី ដួង ម៉ាណា បានប្រាប់ថាធ្វើឡើងនៅភោជនីយដ្ឋានសេវេនឡាក់គីប្រាយ សាខាទឹកថ្លា ហើយនាងបានអញ្ជើញភ្ញៀវចូលរួមប្រមាណជា ៤០០ នាក់ ស្មើ ៤០ តុប៉ុណ្ណោះ ក្នុងនោះមានមិត្តអ្នកសិល្បៈចូលរួមតិចតួចបំផុត ។

Image may contain: 2 people, people standing and wedding

ខាងក្រោមជាសកម្មភាពតារាខ្លះៗ ដែលបានទៅចូលរួមក្នុងពិធីមង្គលការរបស់ពិធីការិនី ដួង ម៉ាណា ៖ សាកល

Image may contain: 7 people, people standingImage may contain: 2 people, people standingImage may contain: 7 people, people standing, suit and weddingImage may contain: 4 people, people smiling, people standingImage may contain: 2 people, people smilingImage may contain: 2 people, close-upImage may contain: 6 people, people smiling, people sittingImage may contain: 5 people, people smiling, wedding and indoorImage may contain: 7 people, people smiling, people standing, wedding and indoor

ប្រភព៖ pmhotnews


Viewing all articles
Browse latest Browse all 7971

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>