Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

សួង សាខារ៉ានីត ដាក់ប៉ុន្មានម៉ាត់ ក្នុងឈុតសម្លាប់ខ្លួនរបស់ វ៉ាន់ ថាកាន់ ឮហើយចុកឈាម

$
0
0

កាលពីពេលថ្មីៗនេះ ប្រិយមិត្តនៅលើបណ្តាញសង្គមមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះតារាសម្តែង វ៉ាន់ ថាកាន់ ដែលបានថតខារ៉ាអូខេត្រង់ឈុតអារដៃសម្លាប់ខ្លួន ដែលធ្វើឱ្យប្រិយមិត្តមួយចំនួនយល់ច្រឡំស្មានថាជារឿងពិត ហើយត្រូវបានទស្សនិកជនជាច្រើនបានសម្តែងកាខកចិត្តយ៉ាងខ្លាំង ក្រោយពេលនាងបញ្ចេញសារសុំការអភ័យទោស និង បកស្រាយថាតគ្រាន់តែជាឈុតសម្តែង ។

Image may contain: one or more people and indoor

ការថតឈុតនៃការធ្វើអត្តឃាតដោយអារដៃខាងលើ បានធ្វើឱ្យផ្ទុះការរិះគន់ពីសំណាក់ទស្សនិកជន ក្នុងនោះដែរតារាសម្តែង សួង សាខារ៉ានីត ក៏បានបញ្ចេញពាក្យពេចន៍រិះគន់ប៉ុន្មានឃ្លានៅក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ក្រោយពេលដែលតារាសម្តែង អឹម ជីវ៉ា បានសម្តែងការខកចិត្តចំពោះតារាសម្តែង វ៉ាន់ ថាកាន់ ដែលបានបោកប្រាស់លោកម្តងជាពីរដង ។

Image may contain: 1 person, indoor

តារាសម្តែងស្រីរូបនេះបានសរសេរយ៉ាងដូច្នេះថា «ដល់ពេលឮបង ជីវ៉ា និយាយអ៊ីចឹង ក្តៅដែរតើ តាមពិតទៅ បើទោះជាថតបទចម្រៀងក៏ដោយ គួរតែលើកសាច់រឿងណាដែលកម្សត់បែបអប់រំ លាយឡំនឹងភាពរឹងប៉ឹង និង តស៊ូក្នុងជីវិត ដើម្បីទុកជាគម្រូដល់មហាជនត្រាប់តាម ទើបវាមានប្រយោជន៍ដល់សង្គម មិនមែនមកងាប់នឹងអារដៃបង្ហូរឈាមដោយគំនិតភ្លីភ្លើបែបនេះនោះទេ» ។

Image may contain: 1 person, closeup

ការរិះគន់នេះបានធ្វើឡើងបន្ទាប់ពីសាមីខ្លួន វ៉ាន់ ថាកាន់ បានធ្វើការបកស្រាយ និង សុំទោសទៅកាន់ប្រិយមិត្តនៅលើបណ្តាញសង្គមថា គឺជាការសម្តែងតែប៉ុណ្ណោះ ។

Image may contain: 1 person, selfie and closeup

ទោះជាយ៉ាងណា មានមហាជនជាច្រើនបានបញ្ចេញមតិរិះគន់ស្រដៀងៗគ្នាទៅនឹងការបញ្ចេញមតិរបស់តារាសម្តែង សួង សាខារ៉ានីត ខាងលើផងដែរ ៕ ប្រមាញ់តួ

Image may contain: 1 person, closeupImage may contain: 1 person

ប្រភព៖ pmhotnews


Viewing all articles
Browse latest Browse all 7971

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>