បវរកញ្ញាភេទទី៣ដែលទទួលចំណាត់ថ្នាក់លេខ២ក្នុងកម្មវិធី Miss Tiffany ២០១៦របស់ថៃបានរងការវាយដំកាលពីយប់មិញដោយសាររឿងជួលអាគារស្នាក់នៅ។
នាង Millananin Santhep បានប្រាប់ប៉ូលិសថាខ្លួនបានរងការវាយដំពីមនុស្ស៣នាក់ជាអ្នកមើលការខុសត្រូវអាគារដោយសារតែចង់ឈប់ជួលដោយមិនបានជូនដំណឹងមុន១ខែ។ អ្នកបង្កហេតុនោះមានស្ត្រីម្នាក់ឈ្មោះ Wichaporn វ័យ៣០ឆ្នាំ, បុរសម្នាក់ឈ្មោះ Weerasak និងម្នាក់ទៀតមិនស្គាល់អត្តសញ្ញាណនោះទេ។
បវរកញ្ញាវ័យ២២ឆ្នាំបានបន្តថានៅម៉ោង ១០យប់ ស្ត្រីឈ្មោះ Wichaporn បានគោះទ្វារហើយដាល់នាងមួយដៃត្រូវភ្នែកឆ្វេង។ នៅពេលដែលនាងដួលស្ត្រីដដែលបានព្យាយាមអូសដៃទាញនាងចេញពីបន្ទប់ តែយ៉ាងណាក៏ដោយ Santhep បានស្រវាយករបស់របរនៅក្នុងបន្ទប់គប់ទៅលើពួកគេរហូតចេញបាត់អស់។ ក្រោយទទួលពាក្យបណ្ដឹងប៉ូលិសពេលនេះកំពុងស៊ើបអង្កេត ស្វែងរកជនប្រើហិង្សាខាងលើ៕
ប្រភព៖ sabay