Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

រដូវ​រៀបការ​មកដល់ ប្រជាជន​ខ្មែរ​មួយចំនួន​ស្ថិតក្នុង​គំនាប​ហិរញ្ញវត្ថុ​គ្រួសារ និង​កាតព្វកិច្ច​សង្គម​

$
0
0

ភ្នំពេញ៖ ប្រជាជនខ្មែរមួយចំនួនកំពុងស្ថិតក្នុងគំនាបហិរញ្ញវត្ថុគ្រួសារ និងកាតព្វកិច្ចសង្គមដោយសារពិធីបុណ្យមានកាន់តែច្រើន។ អ្នកជំនាញសង្គមមួយចំនួនបាននិយាយថា ដើម្បីដោះស្រាយបញ្ហានេះ ប្រជាជនខ្មែរខ្លួនឯងត្រូវកាត់បន្ថយការប្រារព្ធពិធីបុណ្យបរទេស និងខ្មែរមួយចំនួនដែលមិនចាំបាច់។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ភាពរអ៊ូរទាំលើការចំណាយសម្រាប់ពិធីបុណ្យជាតិ និងអន្តរជាតិត្រូវបានគេឮសូរកាន់តែច្រើនឡើង និងស្ទើរគ្រប់ទីកន្លែងនៅក្នុងប្រទេសកម្ពុជា។ មានមែនការរអ៊ូរទាំពីកញ្ចប់ចំណាយប៉ោងឡើង ប៉ុន្តែប្រជាជនខ្មែរមួយចំនួននៅតែបន្តអបអរសាទរពិធីបុណ្យបរទេសមួយចំនួនបន្ថែមទៀត ក្រៅពីពិធីបុណ្យប្រពៃណីខ្មែរ ឬនៅបន្តអបអរសាទរពិធីរបស់ខ្មែរមួយចំនួនដែលគេអាចលុចចោលបាន។

អ្នកជំនាញផ្នែកសង្គមមួយចំនួនបាននិយាយថា ប្រទេសកម្ពុជាមានពិធីបុណ្យប្រពៃណីចាំបាច់ខានមិនបានរបស់ខ្លួនច្រើនហើយ ដូចជា៖ពិធីបុណ្យកថិន បុណ្យភ្ជុំបិណ្ឌ បុណ្យចូលឆ្នាំ បុណ្យបច្ច័យបួន បុណ្យដឹងគុណមាតាបិតា ពិធីរៀបអាពាហ៍ពិពាហ៍ ពិធីឡើងគេហដ្ឋានថ្មី ពិធីបង្កក់កូនចៅ និងនៅមានពិធីបុណ្យមួយចំនួនផ្សេងៗទៀតរបស់ខ្មែរ។

ដោយមិននិយាយពីពិធីបុណ្យបែបបស្ចិមប្រទេស អ្នកជំនាញសង្គមដដែលបានបន្ថែមទៀតថា គ្រាន់តែបុណ្យក្នុងប្រទេសសម្រាប់អ្នកមានសែស្រឡាយខ្មែរចិន ខ្មែរវៀតណាម ពួកគេត្រូវបង្ខំចិត្តប្រារព្ធពិធីទាំងពីរនេះជារៀងរាល់ឆ្នាំ ពោលគឺពួកគេត្រូវប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរផង និងចូលឆ្នាំចិន ផង។

ក្រៅពីពិធីបុណ្យដែលមានស្រាប់តាំងពីជីដូនជីតាមក គេសង្កេតឃើញមានពិធីបុណ្យជាច្រើនបន្ថែមទៀតទើបត្រូវបានប្រជាជនខ្មែរមួយចំនួនប្រតិបត្តិឡើងតាមវប្បធម៌បស្ចិមប្រទេស។ ពិធីបុណ្យទាំងនោះជារួមមាន៖ពិធីបុណ្យនៃក្តីស្រឡាញ់ឬហៅថាបុណ្យសង្សារ ពិធីបុណ្យណូអែល ពិធីបុណ្យបំណាច់ឆ្នាំ ពិធីបុណ្យហាលឡូវិនសម្រាប់កុមារ។ល។ ពិធីបុណ្យទាំងនេះទើបត្រូវបានគេប្រតិបត្តិក្នុងរយៈពេលជាង១០ ឆ្នាំចុងក្រោយនេះ។

អ្នកជំនួញបរទេសនៅក្នុងប្រទេសកម្ពុជាជារឿយៗធ្លាប់បានត្អូញត្អែរពីចំនួនថ្ងៃឈប់សម្រាករបស់ជាតិច្រើនពេក។ ដោយសារបញ្ហានេះ ក្រុមហ៊ុនសហគ្រាស ពេលខ្លះ យឺតយ៉ាវក្នុងការប្រគល់ទំនិញអោយទាន់ពេលវេលា។

បើផ្អែកលើកត្តាធម្មជាតិ និងផ្អែកលើទ្រឹស្តីសេដ្ឋកិច្ច គេពិតជាអាចនិយាយបានថា ពិធីបុណ្យកាន់តែច្រើនអនុញ្ញាតអោយមនុស្សសប្បាយកាន់តែខ្លាំង ចំណាយច្រើន ហើយវានឹងនាំអោយមានកំណើនសេដ្ឋកិច្ចច្រើន ប៉ុន្តែនៅពេលដែលពិធីបុណ្យមានកាន់តែច្រើន ពេលនោះ កញ្ចប់ថវិកាគ្រួសារអ្នកមានជីវភាពយ៉ាប់យ៉ឺនក៏កាន់តែស្ងួតដែរ។

នៅក្នុងប្រទេសកម្ពុជា កម្មកររកប្រាក់ចំណូលប្រចាំខែបានប្រមាណជា១៥៣ ដុល្លារអាមេរិក។ មន្ត្រីរាជការទទួលបានប្រាក់ខែជាមធ្យមជិត៣០០ដុល្លារអាមេរិក។ បុគ្គលិកដែលធ្វើការនៅក្នុងវិស័យឯកជន អាចរកប្រាក់ចំណូលបានពីជាង២០០ ដុល្លារដល់ជិត១០០ពាន់ដុល្លារ។

ប្រាក់ចំណូលមើលទៅគួរសមដែរ ប៉ុន្តែការចំណាយមានកម្រិតខ្ពស់ ពីព្រោះទំនិញនៅទីផ្សារមានតម្លៃថ្លៃ។ ការចំណាយលើម្ហូបអាហារ សម្លៀកបំពាក់ ការស្នាក់នៅ ទឹកភ្លើងគឺជារឿងមួយ។ ប៉ុន្តែពេលនេះ អ្វីដែលប្រជាជនខ្មែរមួយចំនួនកំពុងប្រឈមនោះគឺការចំណាយទៅលើពិធីបុណ្យប្រពៃណីរបស់ជាតិបូកបន្ថែមពិធីបុណ្យអន្តរជាតិ និងពិធីជួបជុំអត់ប្រយោជន៍មួយចំនួនផ្សេងទៀត។

នៅក្នុងប្រទេសកម្ពុជា ការមួយរោង គេត្រូវការចំណាយជាមធ្យម៣០ដុល្លារនៅទីក្រុងភ្នំពេញ ឬ២០ដុល្លារនៅជនបទ។ ហើយនេះមិនទាន់ទាំងគិតតម្លៃតុបតែងខ្លួននិងតម្លៃធ្វើដំណើរផង។ គ្រាន់តែសម្រាប់ពិធីបុណ្យណូអែល និងពិធីបុណ្យដំណាច់ឆ្នាំ២០១៦ ខាងមុខនេះ អ្នកខ្លះត្រៀមចំណាយលុយកាក់ច្រើនរយដុល្លារដើម្បីអបអរសាទរពិធីបុណ្យបែបអន្តរជាតិមួយនេះ។

ការចំណាយប្រាក់កាសក្នុងចំនួននេះមិនមានបញ្ហាអ្វីទេសម្រាប់គ្រួសារដែលមានជីវភាពធូរធារនោះប៉ុន្តែសម្រាប់គ្រួសារខ្សត់ខ្សោយ ទឹកប្រាក់នេះមានទំហំធំណាស់សម្រាប់ចិញ្ចឹមគ្រួសារប្រចាំថ្ងៃ។

អ្នកជំនាញសង្គមនៅក្នុងប្រទេសកម្ពុជាបាននិយាយថា គ្រួសារខ្មែរមួយចំនួនបាន និងកំពុងស្ថិតនៅក្នុងគំនាបសេដ្ឋកិច្ច និងកាតព្វកិច្ចសង្គម។ មានន័យថា ប្រសិនបើពួកគេប្រតិបត្តិពិធីបុណ្យមួយចំនួនខ្លាំងពេក ពេលនោះ ពួកគេខ្វះប្រាក់សម្រាប់ចិញ្ចឹមជីវិតគ្រួសារ។ ផ្ទុយទៅវិញ ប្រសិនបើ ពួកគេមិនគោរពប្រតិបត្តិពិធីប្រពៃណីផ្សេងៗរបស់ខ្មែរ ពេលនោះ ពួកគេត្រូវប្រឈមនឹងការស្តីបន្ទោសពីសង្គម។

ដូច្នេះ ដើម្បីកាត់បន្ថយនូវបញ្ហាហិរញ្ញវត្ថុគ្រួសារ អ្នកពាក់ព័ន្ធទាំងឡាយត្រូវកាត់បន្ថយពិធីបុណ្យណាដែលមិនមែនជារបស់ខ្មែរ ឬពិធីបុណ្យណាដែលមិនចាំបាច់ចោល ទោះបីពិធីបុណ្យនោះជារបស់ខ្មែរក៏ដោយ។ ម្យ៉ាងវិញទៀត អ្នកដែលចូលចិត្តបង្កើតកម្មវិធីដែលមិនសូវមានប្រយោជន៍ ហើយធ្វើអ្នកផ្សេងទៀតចំណាយប្រាក់នោះ គួរពិចារណាឡើងវិញ៕

ប្រភព៖ ថ្មីៗ


Viewing all articles
Browse latest Browse all 7971

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>