អ៊ីស្រាអែលនឹងបញ្ជាទិញយន្តហោះចម្បាំង F-35 បន្ថែមទៀតចំនួន១៧គ្រឿងដែលផលិតនៅសហរដ្ឋអាមេរិកដើម្បី បំពេញបន្ថែមកងយន្តហោះចម្បាំងបំបាំងកាយនៃកងទ័ពអាកាសរបស់ខ្លួនឲ្យបានដល់ចំនួន៥០គ្រឿងនៅរយៈពេលពីរបីឆ្នាំខាងមុខនេះ ។ នេះបើយោងតាមការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែលដែលបាននិយាយដូចនេះ កាលពីថ្ងៃអាទិត្យ។
ក្រុមមន្ត្រីមន្ត្រីអាមេរិកបាននិយាយថា នេះគឺជាការបញ្ជាទិញយន្តហោះបំបាំងកាយដ៏ទំនើបបំផុត ដែលប្រព័ន្ធរ៉ាដារបស់សត្រូវមិនអាចចាប់បាន ។
ក្រុមមន្ត្រីអ៊ីស្ត្រាលអែល បាននិយាយថា ការទិញនេះ នឹងធ្វើឡើងតាមកម្មវិធីជំនួយយោធាអាមេរិក។
ប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា បានចុះហត្ថលេខាលើកញ្ចប់ជំនួយយោធារយៈពេល១០ឆ្នាំសម្រាប់អ៊ីស្រាអែល ដោយមានទឹកប្រាក់សរុបចំនួន៣៨ពាន់លានដុល្លារ កាលពីខែកញ្ញា។
អ៊ីស្រាអែល នឹងទទួលបានយន្តហោះចម្បាំងប្រភេទងF-35នេះ នៅខែក្រោយ ៕
ប្រភព៖ CEN