Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

សត្វខ្លា និងសត្វដទៃរាប់សិបក្បាលដាច់អាហារងាប់យ៉ាងអាណោចអាធម ដោយសារសង្គ្រាមនៅអ៊ីស្រាអែល

$
0
0

ទាំងនេះជារូបភាពដ៏រន្ធត់ខ្លោចផ្សារ ដែលបានបង្ហាញឲ្យឃើញសាកសពសត្វរាប់សិបក្បាល បានងាប់យ៉ាងអាណោចអាធម ដោយសារដាច់អាហារ នៅក្នុងសួនសត្វ Khan Younis ក្នុង Gaza ។

បើតាមប្រភពបានឲ្យដឹងថា សត្វទាំងនេះបានងាប់ដោយអត់អាហារបែបនេះ ដោយសារតែបុគ្គលិកពុំអាចនាំយកចំណី ឬ ថែទាំដល់ពួកវាបានត្រឹមត្រូវ ខណៈសង្គ្រាមកំពុងហួងហែង ។

ប្រភពបន្តថា សួនសត្វនេះ ត្រូវបានបង្កើតឡើងដោយលោក Mohammed Awaida នៅក្នុងឆ្នាំ ២០០៧ ដោយគាត់បានចំណាយដើមទុនរាប់ពាន់ដុល្លារ ។ ប៉ុន្តែ គាត់បានបាត់បង់សត្វជាច្រើនប្រភេទច្រើនក្បាលបែបនេះ ក្នុងអំឡុងអ៊ីស្រាអែលវាយប្រហារទៅលើ Hamas ដែលបានចាប់ផ្តើមកាលពីចុងឆ្នាំនេះ ។

ក្នុងអំឡុងការវាយប្រហារគ្នារយៈពេល ៣ សប្តាហ៍ ដោយគ្រាប់រ៉ុកកែតទៅលើអ៊ីស្រាអែល ជាហេតុធ្វើឲ្យបុគ្គលិករបស់គាត់ពុំអាចចូលទៅឲ្យចំណីសត្វទាំងនោះបាន ដែលបណ្តាលឲ្យពួកវាដាច់អាហារងាប់យ៉ាងខ្លោចផ្សាបែបនេះ ។

ក្រោយការវាយប្រយុទ្ធគ្នាបានបញ្ចប់ លោកបណ្ឌិត Amir Khalil, នាយកគ្រប់គ្រងគម្រោងនៅអង្គការគាំពារសត្វអន្តរជាតិ Four Paws បាននាំយកជំនួយសម្រាប់សត្វជាង ១០០ នៅសួនសត្វ៣កន្លែងនៅ Gaza ក្នុងរួមមានសួនសត្វ Khan Younis ។

នាយកគ្រប់គ្រងគម្រោងនៃអង្គការ Four Paws វ័យ ៥១ ឆ្នាំ រូបនេះ បានថ្លែងយ៉ាងរន្ធត់ចិត្តថាៈ “វាជាសួនសត្វដ៏អាក្រក់បំផុតមួយនៅលើពិភពលោក ពោលនិយាយរួមគឺវាជាគុកសួនសត្វតែម្តង” ៕


Viewing all articles
Browse latest Browse all 7971

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>