* វត្ថុត្រូវមាន៖
– កញ្ច្រែង
– ផើង ឬធុងតូចល្មមអាចដាក់កញ្ច្រែងចូលលបាន
– ទឹកស្អាត លាយជីលាមកគោស្ងួត ឬជីលាមកប្រចៀវស្ងួតបន្តិចក៏បាន
– កំទេចស្រកីដូង គ្រាប់ត្រកួន។
* វិធីដាំ៖
– ដាក់គ្រាប់ត្រកួនពង្រាយក្នុងកញ្ច្រែង អាចដាក់ស្រកីដូងក្រាលបាត ឬមិនដាក់ក៏បាន
– រួចដាក់ចូលទៅក្នុងធុង ដោយចាក់ទឹកចូលឲ្យលិចត្រឹមគ្រាប់របស់វា ហើយត្រូវដាំនៅកន្លងដែលមានពន្លឺគ្រប់គ្រាន់។
– រយៈពេល ២-៣ថ្ងៃក្រោយមកវានឹងចាប់ផ្តើមដុះ។
– រយៈពេលប្រមាណ២សប្តាហ៍យើងអាចយកវាមកធ្វើជាបន្លែ
បានហើយ នោះលោកអ្នកនឹងទទួលបានត្រកួនម្មជាតិគ្មានជាតិគីមីសម្រាប់ទទួលទាន។
អត្ថបទដោយ៖ អ៊ាង សុផល្លែត
អ
ប្រភព៖ អ៊ាង សុផល្លែត