Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

លោក​សុខ ឥសាន​៖ អ្នកប្រឆាំង​ផែនកា​រក​៥​គឺ​មិន​ស្នេហា​ជាតិ

$
0
0

ក្នុងសម្លេងបណ្ដាំ ដែលលោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានចែកចាយតាមបណ្ដាញសង្គមហ្វេសប៊ុក បន្ទាប់ពីលោកប៉ែន សុវណ្ណ បានមរណភាព បានលើកឡើងថា បន្ទាប់ពីបានផ្ដួលរំលំរបស់ប្រល័យពូជសាសន៍ ដែលដឹកនាំដោយប៉ុល ពត វៀតណាមបានណែនាំឱ្យ ដល់លោកប៉ែន សុវណ្ណ ដែលជានាយករដ្ឋមន្ត្រីកម្ពុជា នាសម័យនោះ ឱ្យអនុញ្ញាតដល់ប្រជាពលរដ្ឋរបស់គេរាប់ម៉ឺនគ្រួសារ ចូលមករស់នៅក្នុងទឹកដីកម្ពុជា។ តែសំណើរនេះត្រូវបានលោកបដិសេធ។

លោកប៉ែន សុវណ្ណ បានឱ្យដឹងទៀតថា វៀតណាមបានស្នើឱ្យរូបលោកកាត់ទឹកដីកម្ពុជាមួយចំនួនចូលជាបូរណភាពទឹកដីរបស់គេ ក៏លោកបដិសេធ។ ចុងក្រោយវៀតណាមបានឱ្យរដ្ឋាភិបាលកម្ពុជាដែលលោកកំពុងដឹកនាំ បង្កើតនូវផែនការក៥ ដើម្បីការពារព្រំដែន។ ប៉ុន្តែលោកប៉ែន សុវណ្ណយល់ថា ផែនការនេះគឺជានយោបាយដ៏ល្ងង់ខ្លៅមួយ ដែលធ្វើឱ្យប្រជាពលរដ្ឋកម្ពុជាជាច្រើននាក់ ត្រូវបាត់បង់ជីវិត………..

សំឡេងលោកប៉ែន សុវណ្ណ៖

តែយ៉ាងណា លោកកសុខ ឥសាន មន្ត្រីអ្នកនាំពាក្យគណបក្សប្រជាជន បានប្រាប់វិទ្យុវាយោ នៅរសៀលថ្ងៃច័ន្ទនេះថា ការលើកឡើងរបស់ប៉ែន សុវណ្ណនេះ គឺជាការទស្សនៈវាយប្រហា របស់លោក ដែលរិះគន់គណបក្សដែលខ្លួនបានចាកចេញប៉ុណ្ណោះ។ លោកបញ្ជាក់ថាការប្រឆាំងនឹងផែនការក៥ របស់លោកប៉ែន សុវណ្ណ គឺមានន័យថា គាត់មិនស្នេហាជាតិឡើយ ព្រោះថាផែនការនេះ មានគោលដៅទប់ទល់ចំពោះកងកម្លាំងរបស់ប៉ុល ពត ដែលមិនទាន់ផុតរលត់នៅឡើយ ………….

សំឡេងលោកសុខ ឥសាន៖

សូមជម្រាបថា លោកប៉ែន សុវណ្ណ បានក្លាយជានាយករដ្ឋមន្ត្រីដំបូង នៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា រយៈពេលប្រមាណ៦ខែ។ លោកត្រូវបានវៀតណាមចាប់ឃុំខ្លួននៅទីក្រុងហាណូយ ១០ឆ្នាំ ទើបដោះលែងមកកម្ពុជាវិញ៕
(ដោយ៖ គីម ចាន់ចាវ)

ប្រភព៖ វាយោ


Viewing all articles
Browse latest Browse all 7971

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>