នៅក្នុងព្រឹត្តិការណ៍ ដែលប្រារព្ធឡើង នៅថ្ងៃទី 25 ខែតុលា បានធ្វើឲ្យមហាជនភ្ញាក់ផ្អើល បន្ទាប់ពី ការប្រកាសបង្ហាញនូវស្មាតហ្វូន Xiaomi Mi Note 2 នៅមានស្មាតហ្វូនមួយម៉ូឌែលទៀត ហៅថា Xiaomi Mix ដែលមានអេក្រង់បង្ហាញរូបភាពពាសពេញផ្ទៃខាងមុខ 91.3 ភាគរយទៅហើយ ដែលនៅសល់តែគែមខាងក្រោមបន្តិច។
Xiaomi Mi Mix ជាស្មាតហ្វូនរបស់ Xiaomi ដំបូង ដែលមានអេក្រង់បង្ហាញរូបភាព ស្ទើរតែពេញផ្ទៃខាងមុខ ហើយនេះក៏ជាការបោះជំហ៊ានដ៏ធំមួយរបស់ក្រុមហ៊ុនចិនល្បីឈ្មោះនេះដែរ បន្ទាប់ពីចេញស្មាតហ្វូនអេក្រង់កោង Mi Note 2។
ស្មាតហ្វូននេះ មានអេក្រង់ទំហំ 6.4 អ៊ីញ, អាចបង្ហាញរូបភាពដល់កម្រិតច្បាស់ 1080×2040 ភិចសែល, ដំនើរការប្រព័ន្ធប្រតិបត្តិការ Android 6.0 Marshmallow, ប្រើបន្ទះឈីប Snapdragon 821 រត់បានល្បឿន 2.35GHz, ជីភីយូ Adreno 530, មានជម្រើសម៉ូឌែលប្រភេទ រ៉េមទំហំ 4GB ប្រភេទ LPDDR4 សម្រាប់អង្គផ្ទុកទិន្នន័យ 128GB និងរ៉េមទំហំ 6GB ប្រភេទ LPDDR4 សម្រាប់អង្គផ្ទុកទិន្នន័យ 256GB, កាមេរ៉ាក្រោយទំហំ 16 មេហ្គាភិចសែល ថតវីដេអូបានដល់កម្រិត 4K, កាមេរ៉ាមុខទំហំ 5 មេហ្គាភិចសែល, ថាមពលថ្ម 4400mAh, ប្រើរន្ធ USB Type C អមជាមួយបច្ចេកវិទ្យា Quick charge 3.0 ។
ខាងក្រោមជាវីដេអូបើកប្រអប់៖
ចំពោះតម្លៃវិញ សម្រាប់អង្គផ្ទុកទិន្នន័យ 128GB រ៉េមទំហំ 4GB ប្រភេទ LPDDR4 តម្លៃខ្ទង់ 516 ដុល្លារ រីឯម៉ូឌែលអង្គផ្ទុកទិន្នន័យ 256GB រ៉េមទំហំ 6GB ប្រភេទ LPDDR4 ដែលកងជុំវិញកាមេរ៉ា និងជុំវិញសន្ទះស្គេនម្រាមដៃ ផលិតឡើងពីមាស 18K នោះ តម្លៃខ្ទង់ 590 ដុល្លារ។
ប្រភព៖ cambo-report