Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

រូបមន្តធ្វើឲ្យធ្មេញសស្អាតក្នុងពេល ២នាទី

$
0
0

ធ្មេញសស្អាតមិនត្រឹមតែអាចជួយលើកសម្រស់ស្នាមញញឹមរបស់អ្នកឱ្យកាន់តែមានភាពស្រស់ស្អាតប៉ុណ្ណោះទេ ថែមទាំងទទួលបានភាពទាក់ទាញពីអ្នកនៅជុំវិញខ្លួនថែមទៀតផង។

អ្នកមិនចាំបាច់ចំណាយពេលលើការព្យាបាលនៅកន្លែងដែលថ្លៃៗនោះទេ គ្រាន់តែប្រើប្រាស់វិធីសាស្ត្របែបធម្មជាតិសាមញ្ញៗនឹងទទួលបានធ្មេញសស្អាតដូចបំណង។ តើអ្នកនៅចាំអីទៀត? ស្វែងរកគ្រឿងផ្សំសំខាន់ៗ ២ មុខគឺ ម្សៅដុតនំ (baking soda) និងក្រូចឆ្មា ១ផ្លែ វានឹងជួយឱ្យធ្មេញឆាប់សស្អាតក្នុងពេលតែ ២នាទីប៉ុណ្ណោះ។

  • – ចាក់ម្សៅដុតនំ (baking soda) ១ស្លាបព្រាបាយ ចូលទៅក្នុងចានមួយ
  • – បន្ទាប់មកពុះក្រូចឆ្មាជាពីរចំណែក
  • – ច្របាច់យកទឹកឲ្យបាន ១ស្លាបព្រាបាយ
  • – លាយទឹកក្រូចឆ្មា ជាមួយនឹងម្សៅដុតនំ ឲ្យក្លាយជាល្បាយ
  • – រកក្រណាត់ ឬកន្លែងស្អាតមួយ
  • – ជ្រលក់កន្សែងចូលទៅក្នុងល្បាយនោះ រួចត្រដុសនៅលើធ្មេញឲ្យសព្វទាំងអស់
  • – រង់ចាំឲ្យបាន ២នាទី
  • – បន្ទាប់ពីលាងជម្រះធ្មេញរបស់អ្នកឱ្យបានស្អាត អ្នកនឹងទទួលបានលទ្ធផលដូចក្តីរំពឹងទុក។

សូមចងចាំថាវិធីនេះមិនត្រូវអនុវត្តជាញឹកញាប់ពេកនោះទេ (១សប្តាហ៍ម្តងបានហើយ) ព្រោះការធ្វើញឹកញាប់ខ្លាំងពេកអាចប៉ះពាល់អញ្ចាញធ្មេញរបស់អ្នក៕

ប្រែសម្រួលដោយ៖ មង្គលការ


Viewing all articles
Browse latest Browse all 7971

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>