Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

រកឃើញ​បន្ទប់​ធ្វើ​ពី​ផូស៊ីល​ជ័រ​ស្រល់​ស្រោបមាស​របស់​អធិរាជ​រុស្ស៊ី​

$
0
0
Bartlomiej Plebanczyk អ្នកគ្រប់គ្រង​សារៈមន្ទីរ​ជឿថា ខ្លួន​បាន​រកឃើញ​បន្ទប់ក្រោមដី​មួយ ស្ថិតនៅក្នុង​ប្រព័ន្ធ​លេណដ្ឋាន​ចម្រុះ​ក្រោម​ដី និង boongke រប​ស់ហ្វាស់​ស៊ី​អាល្លឺម៉ង់ – នេះ​បើតាម​ព័ត៌មាន​ពី​កាសែត Express ។​ ​បន្ទប់​ផូស៊ីល​ជ័រ​ស្រល់​នេះ មាន​អាយុកាល ៣០០ ឆ្នាំ ត្រូវ​បានដាក់​ក្នុង​វិមាន Catherine ជិត St Reteosburg បាន​បាត់ស្រមោល​កាលពី ៧០ ឆ្នាំ មុន បន្ទាប់ពី​សាក្សី​មួយចំនួន​ប្រាប់ថា គេ​បាន​រកឃើញ​វា​ត្រូវគេ​លើកដាក់​ក្នុង​ភ្លើង​មួយ​របស់​ពួក​ហ្វា​ស់​ស៊ី​ស​អាល្លឺម៉ង់ ។​ ​ប៉ុន្តែ Plebanczyk ឲ្យ​ដឹងថា លោក​អាច​រកឃើញ​កំណប់ទ្រព្យ​ដែល​បាន​បាត់បង់​មួយ​នេះ -​វត្ថុ​ត្រូវបាន​ចាត់ទុកជា​អច្ឆៈរិយៈ​ទី​៨ របស់​ពិភពលោក រួមទាំង​មាស​រាប់​គំនរ​រប​ស់ហ្វាស់​ស៊ី​ស​អាល្លឺម៉ង់ ។​ ​បន្ទប់​ផូស៊ីល​ជ័រ​ស្រល់​នេះ មាន​ទំហំ 2m x 3m ពុំ​ធ្លាប់បាន​កត់ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិសាស្ត្រ​ណាមួយ នា​សង្កាត់ Mazrian -​កន្លែង​១​ក្នុង​ប្រព័ន្ធ Boongke និង​បន្ទាយ​ដែល​ពុំទាន់​រង​ការបំផ្លាញ​របស់​ពួក​ហ្វា​ស់​ស៊ី​ស​អាល្លឺម៉ង់ ។ តំបន់​នេះ​ធ្លាប់​ត្រូវបាន​ចាត់ទុកថា មាន​អគារ​សម្ងាត់​មួយ កាលពី​ឆ្នាំ ១៩៥០ បន្ទាប់ពី​មេបញ្ជាការ​អាល្លឺម៉ង់ East Prussia និយាយ​ដោយ​ប្រយោល​ពី​វត្តមាន​របស់​វា គ្រា​ណា​នោះ​ក្លាយជា​ឈ្លើយសឹក ។​ ​បច្ចុប្បន្ន លោក Plebanczyk កំពុង​សុំ​លិខិតអនុញ្ញាត ដើម្បី​ខួង​ចុះទៅ​បន្ទប់​អាថ៌កំបាំង​ថ្មី​នេះ ដើម្បី​បញ្ជូន​ម៉ាស៊ីន​កាមេរ៉ា​ថត​យក​ទិដ្ឋភាព​ថា​មាន​អ្វីខ្លះ ស្ថិតនៅ​ក្នុងនោះ ។​ ​បន្ទប់​ផូស៊ីល​ជ័រ​ស្រល់ ត្រូវបាន​តុបតែង​លម្អ​យ៉ាង​ល្អិតល្អន់ ពី​ផូស៊ីល​ជ័រ​ស្រល់ ត្បូង​មានតម្លៃ និង​មាស ទុក​សំរាប់​អធិរាជ​រុស្ស៊ី ។ វា​បាន​បាត់ស្រមោល បន្ទាប់ពី​ត្រូវគេ​យក​ចេញពី​វិមាន​មួយ​របស់​រុស្ស៊ី កាលពី​ឆ្នាំ​១៩៤១ ។​ ​តាម​អ្នកជំនាញការ នោះ​បន្ទប់​នេះ​មានតម្លៃ​ប្រមាណ ៨០០ លាន​ដុល្លារ ៕​

Viewing all articles
Browse latest Browse all 7971

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>