ខេត្តសៀមរាប៖ នៅព្រឹក ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ នេះ តុលាការនៃសាលាដំបូងខេត្តសៀមរាប បានសម្រេចចេញសារដីការ ឲ្យបើកសោរទ្វារបង បណ្តោះអាសន្ន ក្នុងរឿងដែលលោក លឹម សុទ្រី អនុប្រធានសាធារណកាៈរ និងដឹកជញ្ជួនខេត្តសៀមរាប បានសាងសង់សំណងផ្ទះ និងធ្វើរបងបិតផ្លូវ មិនឲ្យពលរដ្ឋ៣គ្រួសារ មិនឲ្យចេញចូលឆ្លងកាត់។
សូមបញ្ជាក់ថា កាលពីយប់ ថ្ងៃទី១៧ តុលា កន្លងទៅ នៅចំណុចភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប លោក លឹម សុទ្រី អនុប្រធានសាធារណកាៈរ និងដឹកជញ្ជួនខេត្តសៀមរាប បានចាក់សោរបិតេទ្វាររបង ហាមមិនឲ្យពលរដ្ឋចំនួន ៣គ្រួសារចេញចូល បង្កឲ្យមានការភ្ញាក់ផ្អើលទាំងកណ្តាលយប់៕
ប្រភព៖ ann