Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

សាហាវមែន! «ពួកជើងកាងនៅចិន» ចាប់ជំរិត និងធ្វើបាបក្មេងៗឲ្យពិការ រួចបង្ខំឲ្យសុំទានតាមដងផ្លូវនៅម៉ាឡេស៊ី

$
0
0

ការស៊ើបអង្កេតមួយធ្វើឡើងដោយគេហទំព័រព័ត៌មាន The Star បានរកឃើញថា «ក្រុមអ្នកសុំទាន» មួយក្រុមត្រូវបាន «បង្កើតឡើង» ដោយក្រុមជើងកាងចិន ។ ពួកឧក្រិដ្ឋជនទាំងនោះបានចាប់ជំរិតក្មេងៗយកទៅធ្វើបាបឲ្យក្លាយជាជនពិការ និងបង្ខំពួកគេឲ្យសុំទានតាមដងផ្លូវនៅទីក្រុងគូឡាឡាំពួរ ។

ម្នាក់ក្នុងចំណោមអ្នកសុំទានប្រហែល ៣០ នាក់ ឈ្មោះ Xiu Yuan បានប្រាប់អ្នកសារព័ត៌មានថា គាត់កើតមកមានរូបរាងនិងសុខភាពល្អ ប៉ុន្តែក្រោយមក ត្រូវបានធ្វើឲ្យពិការដោយក្រុមជើងកាង នៅពេលគាត់នៅវ័យកុមារ និងត្រូវបានបង្ខាំងទុកដោយពួកចាប់ជំរិតទាំងនោះ អស់រយៈពេលច្រើនឆ្នាំ មុនពេលត្រូវបានអនុញ្ញាតឲ្យធ្វើដំណើរទៅក្រៅប្រទេស ។ ដំបូងឡើយ គាត់សុំទាននៅតាមដងផ្លូវនៃប្រទេសចិន និងក្រោយមក ក៏ត្រូវបានផ្តល់ “សិទ្ធិ” ចេញទៅបរទេស ។

The Star រាយការណ៍ថា នាំទៅកាន់ប្រទេសម៉ាឡេស៊ីតាមរយៈទិដ្ឋាការទេសចរណ៍, Xiu Yuan បានចំណាយពេលភាគច្រើនសុំទានតាមដងផ្លូវ ។ គាត់ត្រូវបានឲ្យរស់ផ្ទះតម្លៃថោកមួយកន្លែងក្នុងប្រទេសម៉ាឡេស៊ី -ទីកន្លែងដែលប្រាប់ចំណូលគាត់រកបានពីការសុំទាន ត្រូវបានប្រគល់ទៅឲ្យមេក្លោងជើងកាង ។

អ្នកសារព័ត៌មានក្រោយមក បានចុះទៅជួបអ្នកសុំទានឈ្មោះ Do Feng អាយុ ៣០ ឆ្នាំ មកពី Zhengzhou ដែលបានប្រាប់ពួកគេអំពីចំនួនលុយដែលពួកអ្នកសុំទានរំពឹងប្រមូលបាន ។

SHANGHAI, CHINA: A disabled beggar begs for alms from passersby along a street in downtown Shanghai, 30 October 2003. China's official GDP growth of 8.5 percent in the first three quarters of the year is reliable, the National Bureau of Statistics said 30 October, rejecting speculation growth is more like 10 percent. AFP PHOTO/LIU Jin (Photo credit should read LIU JIN/AFP/Getty Images)

Feng បានប្រាប់អ្នកសារព័ត៌មានថាៈ «ពួកបានធ្វើដំណើរដោយតាក់ស៊ី និងការហូបចុក ត្រូវបានផ្គត់ផ្គង់ដោយមេរបស់ពួកយើង ។ ការងាររបស់ពួកយើងខ្ញុំ គឺត្រូវតែរកលុយឲ្យបានយ៉ាងតិច RM1,200 (1,900 យន់, ជិត ៣០០ ដុល្លារ) ក្នុង១ថ្ងៃ បន្ទាប់ចាកចេញពីមូលដ្ឋានរបស់ពួកយើង នៅផ្លូវ Petaling»។

Feng រៀបរាប់ឲ្យដឹងទៀតថាៈ «ក្នុង១សប្តាហ៍ៗ អ្នកសុំទានម្នាក់ៗអាចរកប្រាក់បានរហូតដល់ RM3,000 (៤,៨០០ យន់ ប្រហែល ៧០០ ដុល្លារ) ដោយពឹងផ្អែកទៅលើចំនួនភ្ញៀវទេសចរ ។ មេៗរបស់ពួកយើងបន្ទាប់មក បានដកយកចំនួន RM1,500 (២,៤០០ យន់ ជាង ៣០០ ដុល្លារ) »។

មន្ត្រីសុំមិនបញ្ចេញឈ្មោះម្នាក់មកពីស្ថានកុងស៊ុលប្រចាំប្រទេសចិននៅក្នុងប្រទេសម៉ាឡេស៊ី បានប្រាប់ Beijing Youth Daily ថាៈ «ករណីមនុស្សមកពីប្រទេសចិន ចាប់ផ្តើម និងវង្វេងនៅក្នុងប្រទេសម៉ាឡេស៊ី មិនមែនទើបកើតឡើងនាពេលថ្មីៗនេះទេ» ៕

 


Viewing all articles
Browse latest Browse all 7971

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>