Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

ទីបំផុត ប៉ែន ចំរុង ព្រមទម្លាយអារម្មណ៍ពិតដែលលាក់ក្នុងចិត្ត ខណៈពេល …

$
0
0

មកដល់ពេលនេះ លោក ប៉ែន ចំរុង ដែលត្រូវមហាជនដាក់បន្ទុកផ្ទួនៗលើរឿងលែងលះជាមួយអតីតភរិយា អ្នកនាង ភិន សុដាលីស បានទម្លាយអារម្មណ៍ពិតដែលលាក់ទុកក្នុងចិត្តយូរណាស់មកហើយនោះទៅដល់ទស្សនិកជន ក្រោយពីមានព័ត៌មានចុះផ្សាយពីជីវិតលែងលះរបស់លោកទាំងមិនដឹងការពិតច្បាស់លាស់។

ប៉ែន ចំរុង ដាច់ចិត្តទម្លាយរឿងរ៉ាវក្នុងចិត្តប្រាប់ដល់មហាជនឱ្យបានដឹងកុំឱ្យមានការយល់ច្រឡំទៅលើលោកកាន់តែខ្លាំង ខណៈមានសារព័ត៌មានក្នុងស្រុកមួយចុះផ្សាយពីស្នេហាប្រេះឆារវាងលោក និងកូនស្រីម្ចាស់ផលិតកម្មមហាហង្ស អ្នកនាង ភិន សុដាលីស ក្រោយពីនាងសម្រាលបានកូនស្រីដ៏ស្រស់ស្អាតម្នាក់។

តារាសម្ដែង ប៉ែន ចំរុង បានទម្លាយប្រាប់ថា «(ភិនសុដាលីស ឆ្អែតចិត្តនឹងសម្តី ប៉ែន ចំរ៉ុង កាលគ្រានៅតុលាការ ទើបមិនឱ្យជួបមុខកូនស្រី) រឿងនៅតុលាការ តុលាការបានសម្រេចសាលក្រមរួចរាល់ហើយ ហើយពេលនោះ នៅក្នុងតុលាការយ៉ាងណាមានតែ តុលាការ ចៅក្រម មេធាវី និង សាមីខ្លួនទើបដឹងរឿងពិតយ៉ាងច្បាស់ ។ សូមមេត្តាបណ្តាសារព័ត៌មាន និង អ្នកអត់ដឹងរឿងច្បាស់ បញ្ឈប់សកម្មភាព ដែលធ្វើឱ្យសម្ព័ន្ធភាព និង ជីវភាពរស់នៅរបស់អ្នកដ៏ទៃមានបញ្ហាបានទេ ឬគ្រាន់តែជាអាជីព ។ ខ្ញុំមិនបកស្រាយ គឺខ្ញុំមានហេតុផលរបស់ខ្ញុំ ហើយក៏គ្រាន់តែមិនចង់បន្តបញ្ហាជាមួយអ្នកណាទៀត ព្រោះអ្វីៗត្រូវបានបញ្ចប់ហើយ។ តែរឿងកូន និងឪពុក គឺរឿងមនោសញ្ចេតនាមួយផ្សេងទៀតសូម្បីតែច្បាប់ក៏មិនអាចកាត់ផ្តាច់បានដែរ ។សូមទោសទុកជាមុនបើការបញ្ចេញមតិរបស់ខ្ញុំប៉ះពាល់ដល់សតិអារម្មណ៍អ្នកណាម្នាក់ (ថ្ងែស្អែកមានរឿងអីកើតឡើងគ្មានអ្នកណាដឹងទេ សូមរក្សាទឹកចិត្តល្អ ការគិតល្អ ស្វែងរកអនាគតល្អ ដើម្បីរស់ក្នុងពិភពលោកដ៏ស្រស់ស្រាយនេះបន្តទៀត )» BeBe

ប្រភព៖ pmhotnews


Viewing all articles
Browse latest Browse all 7971

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>