Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

លោក ចាន់ យុត្ថា៖ ស្ថានភាព​ទឹក​ជំនន់​នៅ​ស្ទឹង​ព្រែក​ត្នោត​ មិន​ទាន់​ស្រាកស្រាន្ត

$
0
0

រយៈពេល ៤ថ្ងៃមកហើយ គិតត្រឹម ថ្ងៃទី ២០ តុលានេះ កម្រិតទឹកជំនន់នៅឯស្ទឹងព្រែកត្នោត នៃខេត្តកំពង់ស្ពឺ មិនទាន់ថយចុះនោះទេ។ នេះក៏ដោយសារតែស្ថានភាពទឹកជំនន់បានឡើងហួសកម្ពស់ត្រូវប្រកាសអាសន្ន។ នេះជាមូលហេតុ ដែលសាលារាជធានីភ្នំពេញបានប្រកាសបិទចរាចរនៅសង្កាត់ចំនួន ៥ក្នុងខណ្ឌដង្កោ។ ក្នុងពេលជាមួយគ្នានេះ ផ្លូវចំការដូងក៏ត្រូវបានបិទទាំងស្រុងដែរ។

លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយមបានគូសបញ្ជាក់ថាមូលហេតុ ដែលនាំឲ្យមានជំនន់ទឹកភ្លៀង នៅស្ទឹងព្រែកត្នោតនោះ មិនទាន់ស្រាកស្រាន្ត ខណៈភ្លៀងនៅតែបន្តធ្លាក់បន្ថែមទៀត។ នៅថ្ងៃទី ២០តុលានេះ ទឹកស្ទឹងព្រែកត្នោតឡើងដល់កម្រិតអតិបរិមា ប្រមាណជាងមួយពាន់ម៉ែត្រគីប ក្នុងមួយវិនាទី។ លោក ចាន់ យុត្ថា ចាត់ទុកកម្រិតទឹកនៅស្ទឹងព្រែកត្នោតជាករណីមួយមិនងាយជួបប្រទះ ពោលគឺ ២០ ឆ្នាំ ឬ ១៥ឆ្នាំទើបជួបម្ដង។

អ្នកនាំពាក្យក្រសួងធនធានទឹករូបនេះឲ្យដឹងថា ដំណោះស្រាយ ដែលកំពុងតែអនុវត្តនាពេលនេះធ្វើឡើងតាមរយៈប្រព័ន្ធដោះទឹកមួយចំនួនទៀតរួមមាន៖ ព្រែកធម្មជាតិ ប្រឡាយ និងប្រព័ន្ធលូជាដើម។

ខណៈដែលជំនន់នៅស្ទឹងព្រែកត្នោតបង្កឲ្យមានការជន់លិចផ្នែកខ្លះនៃខេត្តកណ្ដាលនិងជាយរាជធានីភ្នំពេញជាពិសេសក្នុងខណ្ឌដង្កោតែម្ដង ក្រសួងក៏បានបង្វែរ និងស្ទាក់ទឹកទុកខ្លះនៅតាមប្រឡាយមេមួយចំនួន ដើម្បីការពាររាជធានីភ្នំពេញកុំឲ្យជួបគ្រោះមហន្តរាយធ្ងន់ធ្ងរ។ អ្នកនាំពាក្យក្រសួងធនធានទឹកក៏បានព្រមានថាប្រសិនបើបណ្ដោយឲ្យទឹកហូរតាមធម្មជាតិទៀត នោះរាជធានីភ្នំពេញនឹងប្រឈមការជន់លិចខ្លាំងជាមិនខាន។

យ៉ាងណាមិញ លោក ចាន់ យុត្ថា អះអាងថា ស្ថានភាពទឹក ដែលកំពុងជន់លិចនៅជាយក្រុងនាពេលនេះនឹងមិនអាចហូរមកដល់រាជធានីភ្នំពេញបានទេ ដោយសារអាជ្ញាធរមានប្រព័ន្ធទំនើបការពារ។

សូមបញ្ជាក់ថា ជំនន់ទឹកភ្លៀងនេះ បានបណ្តាលឲ្យបាក់ទំនប់សណ្តស្ទឹងព្រែកត្នោតមួយកន្លែង តែមិនបង្កឲ្យលិចលង់ធ្ងន់ធ្ងរនោះទេ។ របាយការណ៍បឋម បង្ហាញថាស្រូវរបស់ប្រជាពលរដ្ឋជាង ៣០០ហិចតា បានលិចលង់ តែមិនទាន់មានសេចក្តីរាយការណ៍ពីករណីគ្រោះថ្នាក់ដល់អាយុជីវិតរបស់ប្រជាពលរដ្ឋនោះទេ៕

ប្រភព៖ RFI


Viewing all articles
Browse latest Browse all 7971

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>