Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

រាជា​នុសិទ្ធិ​វ័យ ៩៦ ឆ្នាំ​របស់​ថៃ​ជា​នរណា​?

$
0
0

ក្រុងបាងកកៈ អតីតឧត្តមសេនីយ៍វ័យ ៩៦ ឆ្នាំម្នាក់ បានក្លាយជារាជានុសិទ្ធិបណ្តោះអាសន្នម្នាក់ បន្ទាប់ពីព្រះបុត្រារាជទាយាទថៃទ្រង់ មហា វ៉ាជីរ៉ាឡុងកនក្នុងទង្វើដ៏ភ្ញាក់ផ្អើលមួយ បានពន្យារពេលការប្រកាសដោយព្រះអង្គឯងផ្ទាល់ ជាព្រះមហាក្សត្រ ក្រោយពីការចូលទិវង្គត នៃព្រះបិតា ជាទី ស្រឡាញ់របស់ទ្រង់។

តើនរណាជារាជានុសិទ្ធិ? តើរាជានុសិទ្ធិមានវ័យ ៩៦ ឆ្នាំឬ? ចំពោះបញ្ហារាជានុសិទ្ធិនេះ បណ្តាលឲ្យមានការព្រួយបារម្ភនៅខាងក្រៅថៃ ប៉ុន្តែលោកប្រេមនៅរហ័សរហួន ជារឿយៗចូលរួមការងាររបស់ព្រះមហាក្សត្រ ដោយបានថ្លែងសន្ទរកថា និង ធ្វើដំណើរចុះឡើង ដោយមិនចាំបាច់អ្នកជួយគ្រាហ៍ឡើយ។ ការលើករូបលោកឲ្យធ្វើជាប្រមុខរដ្ឋបណ្តោះអាសន្ននោះ បានពង្រឹងឋានៈជាអ្នកដើរតួយ៉ាងវាងវៃ និងមានឥទ្ធិពលបំផុតនៅក្នុងនយោបាយរបស់ថៃ។

ដោយបានកើតនៅក្នុងខេត្ត សុងខ្លាភាគខាងត្បូងនៅក្នុងឆ្នាំ ១៩២០ លោកបានឡើងកាន់តំណែងកងទ័ពនៅក្នុងអំឡុងសង្រ្គាមលោកលើកទីពីរ និងត្រូវបានដំឡើងតំណែងហួសមេៗរបស់លោក ឲ្យក្លាយជាប្រមុខកងទ័ពនៅក្នុងឆ្នាំ ១៩៧៨។

ពីរឆ្នាំក្រោយមក លោកបានឡើងកាន់អំណាចនៅក្នុងអ្វីដែលត្រូវបានមើលឃើញទូទៅថាជារដ្ឋប្រហារស្ងប់ស្ងាត់មួយ ត្រូវបានគាំទ្រដោយព្រះមហាក្សត្រនិងម្ចាស់ក្សត្រីយានី។

ចន្លោះឆ្នាំ ១៩៨០-១៩៨៨ លោកកាន់តំណែងជានាយករដ្ឋមន្ត្រី គឺជារយៈពេលដ៏កម្រមួយដែលស្ថិរភាពនយោបាយ និងសេដ្ឋកិច្ចបានជួបប្រទះរដ្ឋប្រហារដ៏ច្របូកច្របល់ជាច្រើនឆ្នាំ និងដំណើរការប្រឆាំងរដ្ឋប្រហារ។

ក្រោយមក លោកប្រេម បានដឹកនាំក្រុមទីប្រឹក្សារបស់អតីតព្រះមហាក្សត្រ ព្រះចៅភូមិវិបុល អាឌុលយ៉ាដេត ដែលបានសោយទិវង្គតពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ក្រោយពីសោយរាជ្យ ៧០ ឆ្នាំ ដោយបានធ្វើឲ្យលោកក្លាយជាទីប្រឹក្សា និងអ្នកការពារដ៏ស្និទ្ធបំផុតរបស់ព្រះមហាក្សត្រ។ ការផ្លាស់ប្តូរខ្សែរាជរង្សកន្លងទៅនោះ ជារឿយៗបង្កឲ្យមានអស្ថិរភាពយ៉ាងយូរ ខណៈព្រះអង្គម្ចាស់ច្រើនអង្គ បានដណ្តើមរាជបល្ល័ង្កនោះ។

ច្បាប់ឡើងស្នងរាជ្យឆ្នាំ ១៩២៤ និងរដ្ឋធម្មនុញ្ញថៃ បានព្យាយាមបញ្ចប់រយៈពេលសោយរាជ្យដោយកំណត់រយៈពេល រហូតដល់ព្រះមហាក្សត្របន្ទាប់ត្រូវបានប្រកាសជាផ្លូវការ ប្រធានក្រុមប្រឹក្សាទីប្រឹក្សាព្រះមហាក្សត្រក្លាយរាជានុសិទ្ធិស្តីទីរហូតដល់ដំណោះស្រាយមួយ ត្រូវបានសម្រេច។

មន្រ្តីជាន់ខ្ពស់នៃរដ្ឋាភិបាលយោធាលោក Wissanu Krea-ngam បានបញ្ជាក់ប្រាប់ប្រជាជនថៃកាលពីចុងសប្តាហ៍ថា ការដំឡើងតំណែងលោកប្រេមជារាជានុសិទ្ធិ បណ្តោះអាសន្ន និងត្រូវធ្វើតាមសំណើរបស់ព្រះអង្គម្ចាស់វ៉ាជីរ៉ាឡុងកន ដើម្បីមានពេលវេលាកាន់ទុក្ខព្រះបិតាព្រះអង្គ និងត្រៀមគ្រឿងប្រដាប់ប្រដាសម្រាប់តំណែងព្រះរាជានៃព្រះរាជាណាចក្រថៃ៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍


Viewing all articles
Browse latest Browse all 7971

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>