Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

ក្នុងដំណើរទស្សនកិច្ចលោក Duterte នៅប៉េកាំង គឺប្រទេសចិន​នឹងអនុញ្ញាតឲ្យ​ប្រជាជន​ហ្វីលីពីន ធ្វើការនេសាទ​ក្នុងដែនសមុទ្រចិន​ខាងត្បូង​ដែលមាន​ជម្លោះ​

$
0
0

(ប៉េកាំង)៖ មន្ត្រីជំនិតរបស់ប្រធានាធិបតីចិនពីររូបបានឲ្យដឹងថា សម្រាប់ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូធើតេ (Rodrigo Duterte) ទៅកាន់ប្រទេសចិននោះគឺរដ្ឋាភិបាលទីក្រុងប៉េកាំង បានអះអាងថាខ្លួនកំពុងពិចារណាក្នុងការអនុញ្ញាតឲ្យ ប្រជានេសាទហ្វីលីពីន ធ្វើការនេសាទត្រីនៅក្នុងតំបន់ជម្លោះនៃដែនសមុទ្រចិនខាងត្បូង។ នេះបើតាមការចេញផ្សាយដោយ Channel News Asia នៅមុននេះបន្តិច នាព្រឹកថ្ងៃពុធ ទី១៩ ខែតុលា ឆ្នាំ២០១៦។

លទ្ធផលដែលជិតនឹងសម្រេចបាននេះ បានកើតឡើងបន្ទាប់ពីគំរោងជួបគ្នាដំបូងរវាង លោក ឌូធើតេ ជាមួយនឹងប្រធានាធិបតីចិន លោក ស៊ី ជិនពីង នៅទីក្រុងប៉េកាំងជិតនឹងមកដល់ ដោយបុរសខ្លាំងហ្វីលីពីនរូបនេះ បានអះអាងថាលោកនឹងលើកឡើងពីទុក្ខលំបាកជាច្រើន របស់អ្នកនេសាទហ្វីលីពីន ដែលរកផលនេសាទពីសមុទ្របានកាន់តែតិចទៅៗ ខណៈដែននេសាទរបស់ខ្លួនមានកំណត់។

គួរបញ្ជាក់ថា ប្រទេសចិន កាលពីឆ្នាំ២០១២ បានក្រសោបយកតំបន់ Scarborough Shoal មកគ្រប់គ្រង ដោយដាក់ឈ្មោះថាប្រជុំកោះ Huangyan ហើយដែលហ្វីលីពីន កន្លងមកឲ្យឈ្មោះថា Panatag នៅក្នុងដែនសមុទ្រចិនខាងត្បូង។ ចាប់ពីពេលនោះមក អាជ្ញាធរចិន មិនអនុញ្ញាតឲ្យប្រជានេសាទហ្វីលីពីន ណាមួយចូលទៅនេសាទនៅតំបន់ហាមឃាត់នោះឡើយ៕

ប្រភព៖ freshnewsasia


Viewing all articles
Browse latest Browse all 7971

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>