Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

មន្ត្រី​យោធា​រុស្ស៊ី៖ យើង​កំពុង​ធ្វើ​ការ​បើក​មូលដ្ឋាន​ឡើង​វិញ​នៅ​ប្រទេស​គុយបា​និង​វៀតណាម

$
0
0

ខណៈទំនាក់ទំនងរវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងរដ្ឋាភិបាលក្រុងមូស្គូមានភាពតានតឹងជាងមុន ទីភ្នាក់ងារព័ត៌មានរុស្ស៊ីបានដកស្រង់ពាក្យសម្តីមន្ត្រីជាន់ខ្ពស់ម្នាក់នៃក្រសួងការពារប្រទេសរុស្ស៊ីដែលបាននិយាយថា លទ្ធភាពនៃការបើកទីតាំងយោធារុស្ស៊ីជាថ្មីឡើងវិញនៅក្នុងប្រទេសគុយបា និងប្រទេសវៀតណាមកំពុងឋិតនៅក្រោមការពិចារណា។

នៅពេលសួរថាតើកងយោធារុស្ស៊ីអាចវិលត្រឡប់ទៅកាន់ប្រទេសនានាដូចជាប្រទេសគុយបា និងប្រទេសវៀតណាមជាដើមឬទេនោះ លោក Nikolai Pankov អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសរុស្សីបានឆ្លើយតបថា៖ «យើងកំពុងធ្វើការនេះ»។ តែលោកមិនបានផ្តល់សេចក្តីលម្អិតទេ។

សហភាពសូវៀតបានបង្កើតមូលដ្ឋានខាងសញ្ញានៃការស៊ើបការសម្ងាត់មួយនៅ Lourdes ប្រទេសគុយបា កាលពីដើមទសវត្សរ៍ឆ្នាំ១៩៦០ និងមូលដ្ឋានកងទ័ពជើងទឹកមួយនៅឆក Cam Ranh ប្រទេសវៀតណាមកាលពីចុងទសវត្សរ៍ឆ្នាំ១៩៧០។ ទោះបីប្រទេសរុស្ស៊ីបានបន្តធ្វើកិច្ចប្រតិបត្តិការនៅក្នុងកន្លែងយោធាទាំងនោះនៅក្រោយការបាក់បែកសហភាពសូវៀតកាលពីឆ្នាំ១៩៩១ ក៏ដោយ ក៏មូលដ្ឋានទាំងនោះទើបតែត្រូវបានបិទទ្វារកាលពីឆ្នាំ២០០១និងឆ្នាំ២០០២។

នៅពេលសព្វថ្ងៃនេះប្រទេសរុស្ស៊ីកំពុងធ្វើកិច្ចប្រតិបត្តិការនៅក្នុងមូលដ្ឋានកងទ័ពអាកាសមួយនិងមូលដ្ឋានកងទ័ពជើងទឹកមួយក្នុងប្រទេសស៊ីរី។

ទីភ្នាក់ងារព័ត៌មានរុស្ស៊ីរាយការណ៍ថា លោក Dmitri Peskov អ្នកនាំពាក្យវិមានក្រឹមឡាំងក៏បានត្រូវសួរដែរអំពីលទ្ធភាពនៃការបង្កើតមូលដ្ឋានសឹកជាថ្មីនៅក្នុងប្រទេសគុយបា និងប្រទេសវៀតណាម។ លោកបានប្រកែកមិនព្រមធ្វើអត្ថាធិប្បាយដោយផ្ទាល់អំពីសំណួរនេះទេ ដោយលោកគ្រាន់តែបាននិយាយថាសំណួរនេះគួរត្រូវសួរក្រសួងការពារប្រទេស៕

ប្រភព៖ VOA


Viewing all articles
Browse latest Browse all 7971

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>