Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

មិនដឹងកើតជំងឺស្អី!! ស្រ្តីម្នាក់ត្រូវរាងកាយរួញខ្លីដូចកូនក្មេង និងដេកនៅតែ១កន្លែងនឹងគ្រែ ក្រោយផ្តល់កំណើតកូនទី៣

$
0
0

ស្ត្រីកូន៣ម្នាក់ ត្រូវបានទុកឲ្យដេក១កន្លែងនៅនឹងគ្រែ និងមើលទៅដូចកូនក្មេងម្នាក់អីចឹង ក្រោយនាងសម្រាលកំណើតកូនទី៣ ។

បើតាមប្រភពបានឲ្យដឹងថា ស្ត្រីកំសត់ខាងលើនេះ ដែលមានឈ្មោះ Shanti Devi រស់នៅរដ្ឋ Uttar Pradesh ប្រទេសឥណ្ឌា ដំបូងឡើយ គាត់ជាស្ត្រីម្នាក់មានសុខភាពល្អ និងមានកម្ពស់ ១.៥២ ម៉ែត្រ នៅពេលរៀបការជាមួយឈ្មោះ Gangacharan Kushwaha អស់រយៈពេល ៣៥ ឆ្នាំ កន្លងមកនេះ ។

ទោះជាយ៉ាងណា ក្រោយផ្តល់កំណើតកូនទី៣របស់នាង អ្នកស្រី Devi បានចាប់ផ្តើមរួញខ្លី ។ ឥឡូវនេះ អ្នកស្រីមានកម្ពស់ត្រឹមតែ ៦០ សង់ទីម៉ែត្រ ប៉ុណ្ណោះ ។

ប្តីរបស់គាត់និយាយថា ពួកគេបានទៅជួបវេជ្ជបណ្ឌិតជាច្រើន ប៉ុន្តែ គ្មានគ្រូពេទ្យណាម្នាក់អាចវិនិច្ឆ័យជំងឺប្រពន្ធរបស់គាត់បាននោះទេ ។

គ្រួសារមិនប្រាកដថា តើអ្នកស្រី Devi ទទួលរងគ្រោះក្នុងអំឡុងសម្រាលកូន ឬ ប្រសិនបើវាកើតឡើង គឺក្រោយដំបូលផ្ទះអ្នកជិតខាងបានធ្លាក់ចំជើងរបស់នាង ។

អ្នកស្រី Devi ដែលឆ្នាំនេះមានអាយុ ៦០ ឆ្នាំ បានកំពុងទទួលជំងឺចម្លែកនេះ អស់រយៈពេល ២៥ ឆ្នាំ មកហើយ ដោយដេកនៅតែ១កន្លែងនឹងគ្រែប៉ុណ្ណោះ ។ ដៃជើងរបស់គាត់រឹងអស់ហើយ ដូច្នេះ អ្នកស្រីមិនអាចផ្លាស់ទីបានោះទេ ។

ថ្មីៗនេះ លោកវេជ្ជបណ្ឌិតម្នាក់ឈ្មោះ Pankaj Srivastava និយាយថា អ្នកស្រី Devi អាចរងទទួលពីជំងឺឆ្អឹងផុយ (Brittle Bone) ដែលក៏ត្រូវបានគេហៅឈ្មោះថា Osteogenesis Imperfecta ៕


Viewing all articles
Browse latest Browse all 7971

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>