កាលពីពេលថ្មីៗនេះ តារាសម្តែងដ៏ល្បីឈ្មោះ Jackie Chan (ឈិន ឡុង) បានប្តូរហោះថ្មីតម្លៃ ២០ លានដុល្លារ បន្ទាប់ពីទិញយន្តហោះផ្ទាល់ខ្លួនរបស់លោកលើកទី១ក្នុងឆ្នាំ ២០១២ ។
សូមបញ្ជាក់ថា លោក ឈិន ឡុង បានទិញយន្តហោះឯកជនលើកទី១ប្រភេទ Embraer Lagacy 650 ។ ហើយថ្មីៗនេះ តារាគុនកំប្លុកកំប្លែងជើងចាស់រូបនេះ បានប្តូរមកជិះយន្តហោះស៊េរីថ្មី Legacy 500 ។
យោងតាមតំណាងរបស់ Embraer, លោក ឈិន ឡុង ត្រូវបានគេរំពឹងថានឹងប្រើប្រាស់ Legacy 650 សំរាប់ហោះហើរឆ្លងមហាសមុទ្រ, រីឯ Legacy 500 សំរាប់ដំណើរជិតៗរបស់គាត់ ។
យ៉ាងណាមិញ Legacy 500 ក៏ជាម៉ូដែលដំបូងបង្អស់របស់ប្រេស៊ីល ដែលត្រូវបាននាំលក់ឲ្យអតិថិជនចិនផងដែរ ៕