Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

ភិន សុដាលីស ​ឈឺពោះ​ ២០​ ម៉ោង​នៅ​តែ​មិនទាន់​សម្រាល​កូន

$
0
0

កាលពីល្ងាចមិញនេះតារាសម្ដែងកញ្ញា ភិន សុដាលីស បានឈឺពោះ និងត្រូវគ្រួសារនាំនាងទៅដល់មន្ទីរពេទ្យ រ៉ូយ៉ាល់ភ្នំពេញ ហើយដែរកាលពីវេលាម៉ោងប្រមាណជា ៦ ល្ងាចម្សិលមិញ ប៉ុន្តែរហូតមកដល់ម៉ោងនេះទារកក្នុងផ្ទៃនាងនៅមិនទាន់សម្រាលនៅឡើយ ខណៈដែលអាការឈឺពោះមានរយៈពេល ២០ ម៉ោងទៅហើយ។

ឆ្លើយតបនៅមុខបន្ទប់សម្រាលក្នុងមន្ទីរពេទ្យ រ៉ូយ៉ាល់ភ្នំពេញ អម្បាញ់មិញនេះលោក អ៊ិន សុភិន បានប្រាប់ថា រហូតដល់ពេលនេះពេលវេលាចៅស្រីរបស់លោកសម្រាលមកនៅម៉ោងណានៅមិនទាន់អាចកំណត់បាននៅឡើយ ហើយពេលនេះលោក និងគ្រួសារកំពុងរង់ចាំទាំងអន្ទះសា ប៉ុន្តែបើតាមការបញ្ជាក់ពីគ្រូពេទ្យបានប្រាប់ថា មិនយូរទេចៅស្រីរបស់លោកនិងសម្រាលហើយ។

លោក អ៊ិន សុភិន បន្តថា ទោះជាកូនស្រី ដាលីស ឈឺពោះច្រើនម៉ោងក្តី ប៉ុន្តែលោក និងគ្រួសារចង់ឱ្យនាងសម្រាលតាមធម្មជាតិ ច្រើនជាងការវះកាត់ ព្រោះពេលនេះសុខភាព ដាលីស ក៏ល្អប្រសើរមិនជួបបញ្ហាអ្វីទេ។ ប៉ុន្តែអាការកូនស្រីលោកឈឺពោះសម្រាលកូន អាចឈានទៅដល់ការវះកាត់ ឬអត់នោះខាងក្រុមគ្រូពេទ្យក៏មិនទាន់បានឱ្យព័ត៌មានមកលោកទេ ដូច្នេះហើយលោក និងគ្រួសារមានតែរង់ចាំប៉ុន្មានម៉ោងទៀតសិន៕

ប្រភព៖ kqube


Viewing all articles
Browse latest Browse all 7971

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>