Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

លោក ហ៊ុន សែន៖ ឆ្នាំនេះទោះទឹកសល់តែ២ម៉ែត្រក៏ត្រូវតែអ៊ុំទូកដែរ

$
0
0

ក្រោយពីខកខានមិនបានប្រារព្ធពិធីអុំទូក ជាច្រើនលើកមកហើយនោះ នៅឆ្នាំ២០១៦នេះ ប្រមុខរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានប្រកាសថា នឹងមានព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ ឡើងវិញ បើទោះបីជាកម្ពស់ទឹកនៅសល់ត្រឹមតែ២ម៉ែត្រក៏ដោយ។ ប្រមុខរដ្ឋាភិបាល មានប្រសាសន៍ដូច្នេះ នៅក្នុងពិធីចែកសញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាបញ្ញាជាតិ នៅវិទ្យាស្ថានជាតិអប់រំ នាថ្ងៃទី១៩ កញ្ញានេះ។

សំឡេង

ព្រះរាជពិធីបុណ្យអុំទូក ធ្លាប់ត្រូវបានរដ្ឋាភិបាលសម្រេចឲ្យផ្អាកប្រារព្ធចំនួន៤លើក រួចមកហើយ ពោលនៅឆ្នាំ២០១១, ២០១២, ២០១៣ និងនៅឆ្នាំ២០១៥។ ការផ្អាកនេះ ដោយសារ សោកនាដកម្មរត់ជាន់គ្នានៅកោះពេជ្រ បញ្ហាគ្រោះទឹកជំនន់ បញ្ហាកម្ពស់ទឹកទាប និង កាន់ព្រះរាជមរណៈទុក្ខ ព្រះបរមរតនកោដ្ឋ។

សូមបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ នាឆ្នាំ២០១៦នេះ នឹងប្រារព្ធធ្វើនៅថ្ងៃទី១៣-១៤-១៥ ខែវិច្ឆិកា៕

ប្រភព៖ វាយោ


Viewing all articles
Browse latest Browse all 7971

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>