ក្រឡេកមកតាមដានព័ត៌មានថ្មីដែលបានចុះផ្សាយថ្ងៃនេះ ទាក់ទិនទៅនឹងការបើកប្រអប់ទូរស័ព្ទជំនាន់ថ្មី របស់ Apple គឺ iPhone 7 និង iPhone 7 Plus ពណ៌ខ្មៅរលោង (Jet Black)។ គេសង្កេតឃើញថាសំរាប់ការវេចខ្ចប់ពពួកម៉ូឌែល iPhone ពណ៌ថ្មីមួយនោះ ត្រូវបានរៀបយ៉ាងស្អាតនៅក្នុងប្រអប់ពណ៌ខ្មៅដូចគ្នា ខណៈដែលខាងក្នុងប្រអប់មានឆ្នាំងសាក ខ្សែ USB និងប្រភេទកាសជំនាន់ថ្មីមួយថែមទៀតផង។ ទោះបីជាការបើកបញ្ជាទិញមិនទាន់មកដល់ក្តី តែគេក៏ប្លែកចិត្តដូចគ្នាថាតើបុរសជនជាតិចិនរូបនេះ បានទទួលវាមកពីណា? ចម្លើយសូមរង់ចាំតាមដាននៅថ្ងៃបន្ទាប់ទៀត តែពេលនេះក្រឡេកមើលកម្រងរូបភាពខាងក្រោមសិនតោះ
ប្រភព៖ sovann2