Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

រុស្ស៊ីបាញ់មីស៊ី S-300 និង S-400 «សងសឹក» ​អ៊ុយក្រែនដែលប្រកាសចាប់ខ្លួនរដ្ឋមន្រ្តីការពារជាតិរុស្ស៊ី

$
0
0

ក្នុងសមយុទ្ធយោធាបាញ់គ្រាប់ពិតទ្រង់ទ្រាយធំរបស់រុស្ស៊ីមានឈ្មោះថា “KAVKAZ 2016” នៅតំបន់ Astrakhan ដោយមានកម្លាំងទាហានចូលរួមចំនួន១២.៥០០នាក់នោះ គឺកងកម្លាំងយោធារុស្ស៊ីបានប្រកាសឲ្យដឹងថា នឹងមានការបាញ់មីស៊ីលប្រយុទ្ធប្រឆាំងយន្តហោះធុន S-300 និង S-400 និងវត្តមានយន្តហោះចម្បាំងវាយលុកធុន SU-27 ចូលរួមផងដែរ ដើម្បីរុករកកំណត់គោលដៅប្រតិបត្តិការលើដែនអាកាសទប់ទល់នឹងសត្រូវ ព្រមទាំងនាវាចម្បាំងប្រចាំនៅតំបន់ភាគខាងត្បូងរុស្ស៊ី និងតំបន់ Crimea ថែមទៀត ខណៈក្រុមអ្នកជំនាញយុទ្ធសាស្ត្រយោធាអន្តរជាតិបានវាយតម្លៃថា សមយុទ្ធយោធាទ្រង់ទ្រាយធំរបស់រុស្ស៊ីនេះ គឺជាការ “សងសឹក” ទៅនឹងអ៊ុយក្រែនដែលប្រកាសចាប់ខ្លួនរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី និងមន្ត្រីជាន់ខ្ពស់រុស្ស៊ីចំនួន១៧នាក់ផ្សេងទៀត ក្រោមការចោទប្រកាន់ពីបទប្រឆាំង និងបំផ្លាញសន្តិសុខអ៊ុយក្រែននាពេលកន្លងមក ។

ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសឲ្យដឹងថា សមយុទ្ធយោធាបាញ់គ្រាប់ពិតមានទ្រង់ទ្រាយធំឈ្មោះ “KAVKAZ 2016” នេះ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៦ នឹងត្រូវបញ្ចប់នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦ខាងមុខ ។

នាចុងខែសីហា ឆ្នាំ២០១៦កន្លងទៅថ្មីៗ លោក Sergey Shoigu រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី និងមន្ត្រីជាន់ខ្ពស់រុស្ស៊ីចំនួន១៧នាក់ផ្សេងទៀត ដូចជាលោក Sergey Glazyev ទីប្រឹក្សាទទួលបន្ទុកសន្តិសុខរបស់លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ព្រមទាំងឧបការីប្រធានាធិបតីរុស្ស៊ី ទទួលបន្ទុកតំបន់ Crimea ផង ត្រូវបានតុលាការយោធាទីក្រុង Kiev ប្រទេសអ៊ុយក្រែន ចេញដីកាបង្គាប់ឲ្យចាប់ខ្លួន ក្រោមការចោទប្រកាន់ពីបទប្រឆាំង និងបំផ្លាញសន្តិសុខជាតិប្រទេសអ៊ុយក្រែន ក្រោយពេលរុស្ស៊ីសម្រេចយកតំបន់ Crimea ដាក់ឲ្យឋិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន និងគាំទ្រឲ្យមានការផ្តាច់ខ្លួននៅតំបន់ភាគខាងកើតអ៊ុយក្រែនថែមទៀត កាលពីខែមីនា ឆ្នាំ២០១៤ ។

មីស៊ីលធុន S-400 ដែលអង្គការ NATO ហៅថា ” SA-21 Growler ” ជាប្រភេទមីស៊ីលប្រឆាំងយន្តហោះអាចបាញ់បានរយៈចម្ងាយក្នុងរង្វង់ប្រតិបត្តិការដល់៤០០គីឡូម៉ែត្រ ។

លោក Petro Poroshenko ប្រធានាធិបតីអ៊ុយក្រែន ធ្លាប់បានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំង ខ្លាចបាត់បង់ទឹកដីធ្លាក់ទៅក្នុងកណ្តាប់ដៃមហាអំណាចរុស្ស៊ី បន្ទាប់ពីរុស្ស៊ីបានធ្វើសមយុទ្ធយោធាជាបន្ទាន់មួយ តាមបញ្ជារបស់លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin កាលពីថ្ងៃទី២៥ ខែសីហា ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦កន្លងទៅ ។

ប្រភព៖ DTN7


Viewing all articles
Browse latest Browse all 7971

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>