Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

​កំណើនសេដ្ឋកិច្ចកម្ពុជានឹងរក្សាបាន៧ភាគរយជំរុញដោយវិស័យកាត់ដេរ

$
0
0

កំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០១៦ ត្រូវបានគេព្យាករថានឹងមានកំណើន៧ភាគរយ ដែលជំរុញដោយកំណើនផ្នែកនាំចេញផលិតផលកាត់ដេរ ខណៈដែលវិស័យផ្សេងទៀត ប្រឈមមុខនឹងការធ្លាក់ចុះ។

នៅក្នុងរបាយការណ៍មួយចេញផ្សាយនៅថ្ងៃនេះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទស្សនវិស័យសេដ្ឋកិច្ចកម្ពុជានៅតែបន្តរឹងមាំ ខណៈដែលផលិតផលក្នុងស្រុកសរុបត្រូវបានព្យាករថានឹងមានកំណើនប្រមាណ៦ភាគរយនៅឆ្នាំ២០១៦ ហើយកំណើននេះនឹងបន្តកើតមាននៅក្នុងឆ្នាំ២០១៧ខាងមុខ។

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានបន្ថែមថា ផ្អែកតាមទិន្នន័យក្នុងរយៈពេល៦ខែដើមឆ្នាំ២០១៦នេះ វិស័យកសិកម្មនឹងមានកំណើនយឺតបន្តិចបើធៀបទៅនឹងឆ្នាំមុន ខណៈដែលវិស័យឧស្សាហកម្មនៅតែបន្តរឹងមាំ ហើយដើរតួជាក្បាលម៉ាស៊ីនជំរុញកំណើនសេដ្ឋកិច្ច។

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានបន្តថា ខណៈដែលការនាំចេញផលិតផលសម្លៀកបំពាក់របស់កម្ពុជានៅតែបន្តមានកំណើនខ្លាំងនោះ វិស័យទេសចរណ៍និងការវិនិយោគផ្ទាល់ពីបរទេស ប្រឈមនឹងការធ្លាក់ចុះបន្តិច ដោយសារតែប្រទេសភូមាបានក្លាយជាគោលដៅទេសចរណ៍ថ្មី ដែលប្រកួតប្រជែងនឹងប្រទេសកម្ពុជា និងដោយសារតែកំណើនយឺតយ៉ាវនៃសេដ្ឋកិច្ចសកល។

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបាននិយាយថា កំណើននៃការវិនិយោគក្នុងវិស័យសំណង់អាចនឹងធ្លាក់ចុះ ដែលធ្វើឲ្យវិស័យឧស្សាហកម្មមានកំណើនយឺតជាងមុនបន្តិច។

យោងតាមរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ីបានឲ្យដឹងថា សេដ្ឋកិច្ចកម្ពុជាទទួលបានកំណើន៧ភាគរយកាលពីឆ្នាំ២០១៥ ដោយបានធ្លាក់ចុះបន្តិចបន្តួច បើធៀបទៅនឹងឆ្នាំ២០១៤កន្លងមក។

ធនគារអភិវឌ្ឍន៍អាស៊ីបានព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងរក្សាបានកំណើនក្នុងរង្វង់៧ភាគរយដដែលនៅក្នុងឆ្នាំ២០១៦នេះ ហើយកើនឡើងបន្តិចនៅក្នុងឆ្នាំ២០១៧ខាងមុខ៕

ប្រភព៖ VOD


Viewing all articles
Browse latest Browse all 7971

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>