Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

Comfrel មន្ទិល​ពី​ការ​ដក​សិទ្ធិ​ចុះ​ឈ្មោះ​បោះឆ្នោត​របស់​ជន​ជាប់ចោទ

$
0
0

ភ្នំពេញ: គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា Comfrel មានគម្រោងស្នើសុំឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបញ្ជាក់ជាផ្លូវការអំពីនីតិវិធីលក្ខណវិនិច្ឆ័យដែលច្បាប់បានហាមថាជនជាប់ចោទនឹងត្រូវបានបាត់សិទ្ធិក្នុងការចុះឈ្មោះបោះឆ្នោតដែលនិងចាប់ផ្ដើមនៅខែក្រោយនេះ។

សេចក្ដីស្នើនេះធ្វើឡើងបន្ទាប់ពីប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយថាលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និងប្រធានស្ដីទីលោក កឹម សុខា ដែលកំពុងជាប់ចោទនៅក្នុងតុលាការអាចនឹងបាត់សិទ្ធិចុះឈ្មោះបោះឆ្នោតខាងមុខនេះ។

លោក គល់ បញ្ញា នាយកប្រតិបត្តិអង្គការ Comfrel បានថ្លែងថា៖ «ខ្ញុំគិតថា គ.ជ.ប ត្រូវមានគោលកាណ៍នីតិវិធីច្បាស់លាស់មិនអាចចេះតែប្រកាសដកសិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋនោះទេហើយសម្រាប់អ្នកនយោបាយ និងពលរដ្ឋដែលកំពុងជាប់ចោទនៅក្នុងតុលាការវាជារឿងរសើបណាស់។ រឿងនេះខ្ញុំកំពុងពិភាក្សាគ្នា និងស្នើសុំទៅ គ.ជ.ប កំណត់នីតិវិធីឲ្យច្បាស់លាស់ចំពោះអ្នកជាប់ចោទ និងអ្នកទោសរឿងនេះយើងធ្លាប់បានដាក់នៅក្នុងអនុសាសន៍របស់យើងកន្លងមកតែមិនមានការឆ្លើយតបនោះទេ»។

គួររំឭកផងដែរថាកាលពីថ្ងៃសុក្រសប្ដាហ៍កន្លងមកនេះក្រុមសារព័ត៌មានបានលើកសំណួរពីករណីលោក រង្ស៊ី និង សុខា ថាតើអាចមានសិទ្ធិចុះឈ្មោះបោះឆ្នោតបានឬអត់ខណៈនោះលោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប បានបដិសេធភ្លាមថាមិនអាចទេ។

លោកថ្លែងថា៖ «ចុះម៉េចកើតបើវាចូលនៅក្នុងលក្ខណវិនិច្ឆ័យដែលច្បាប់ហាមគឺ គ.ជ.ប មិននិយាយពីរឿងនយោបាយទេគឺធ្វើតាមបច្ចេកទេសសុទ្ធសាធតាមច្បាប់កំណត់មិនពាក់ព័ន្ធ និងឡូកឡំរឿងនយោបាយទេហើយខ្ញុំមានជំនឿថា គ.ជ.ប នឹងធ្វើការឲ្យមានឯករាជ្យខ្មែរអីក៏អន់ម្ល៉េះគ្រាន់តែធ្វើការឲ្យអព្យាក្រឹតមិនបាន»។

ទោះជាយ៉ាងណាក៏ដោយលោក គួយ ប៊ុនរឿន អនុប្រធាន គ.ជ.ប បានថ្លែងថាប្រហែលជាអ្នកសារព័ត៌មាននិយាយលើសពីសម្ដីរបស់លោកប្រធាន គ.ជ.ប ហើយបញ្ជាក់ផងដែរថា គ.ជ.ប មិនមានគម្រោងពិភាក្សា ឬចេញសេចក្ដីថ្លែងការណ៍ទាក់ទងនឹងការដកសិទ្ធិចុះឈ្មោះរបស់ប្រជាពលរដ្ឋនោះទេ។

លោកថ្លែងថា៖ «តាមច្បាប់យើងមិនទាន់កំណត់ថាយ៉ាងណានោះទេរង់ចាំដល់ពេលវេលាដែលអ្នកមានសិទ្ធិចុះឈ្មោះបោះឆ្នោតមកចុះឈ្មោះសិនពេលនោះបើមានការបដិសេធយើងនឹងពិនិត្យទៅលើផ្លូវច្បាប់»។

យ៉ាងណាក៏ដោយសមាជិករដ្ឋសភា និងព្រឹទ្ធសភាមួយចំនួននៅក្នុងគណបក្សសង្គ្រោះជាតិ និងគណបក្ស សមរង្ស៊ី កំពុងជាប់ចោទពីតុលាការ និងសាកសួរហើយក្នុងមន្ទិលមិនអាចចុះឈ្មោះបាន៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍


Viewing all articles
Browse latest Browse all 7971

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>