Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

Phelps ឈ្នះ​មេដាយ​មាស​ទី​៤​ បំបែក​កំណត់​ត្រា​ជាង​២ពាន់​ឆ្នាំ​របស់​​អូឡាំពិក​

$
0
0

Michael Phelps បានឈ្នះមេដាយមាសថែម១ទៀតព្រឹកមិញនេះ ជាមេដាយមាសទី៤នៅអូឡាំពិករីយ៉ូ និងជាមេដាយមាសទី២២បើគិតចាប់តាំងពីរូបគេចូលរួមប្រកួតកីឡាអូឡាំពិកមក។

ក្នុងចំណោមមេដាយមាសទាំង២២នោះ មាន១៣មេដាយមាសបានមកពី ការប្រកួតឯកត្តជន(ប្រកួតម្នាក់ឯង) ដែលវាជាកំណត់ត្រាថ្មីមួយយកឈ្នះលើអត្តពលិកក្រិកសម័យបុរាណកាលពីជាង២ពាន់ឆ្នាំមុន (ឆ្នាំ១៥២ មុនគ.ស) ឈ្មោះ Leonidas ធ្លាប់ឈ្នះមេដាយមាសពីការប្រកួតឯកត្តជន ចំនួន១២ គ្រឿង។

ក្រៅពីកំណត់ត្រាខាងលើកីឡាករវ័យ៣១ឆ្នាំក៏ជាប់ជាអត្តពលិកអូឡាំពិកតែម្នាក់គត់ដែលឈ្នះមេដាយសរុបច្រើនជាងគេក្នុងនោះ មាស២២ ប្រាក់២ និងសំរឹទ្ធ២ សរុប ២៦មេដាយ ពីការប្រកួតអូឡាំពិកចំនួន ៤លើក៕

ប្រភព៖ news.sabay


Viewing all articles
Browse latest Browse all 7971

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>