Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

ស្ថានទូតអូស្រ្តាលី ចេញសេចក្តីថ្លែងការណ៍ «ទទួលស្គាល់ចំពោះសេចក្តីព្រួយបារម្ភនានា ពាក់ព័ន្ធករណីតំណាងរាស្រ្ត​អូស្ត្រាលីឈ្មោះ ហុង​ លីម»

$
0
0

(ភ្នំពេញ)៖ ស្ថានទូតអូស្រ្តាលី ប្រចាំនៅកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ជាបន្ទាន់មួយនៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦នេះ ដោយទទួលស្គាល់ ចំពោះសេចក្តីព្រួយបារម្ភនានា របស់ប្រជាពលរដ្ឋកម្ពុជា ពាក់ព័ន្ធករណីតំណាងរាស្រ្តអូស្ត្រាលីនៅរដ្ឋ វិតូរៀ ឈ្មោះ ហុង លីម។

ស្ថានទូតអូស្រ្តាលីបានបញ្ជាក់ទៀតថា «យើងទទួលស្គាល់ ចំពោះសេចក្តីព្រួយបារម្ភនានា ចំពោះបញ្ហាសំខាន់ដែលបានលើកឡើង។ ប្រទេសអូស្ត្រាលី ផ្តល់តម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏រឹងមាំ និងស្ថិតស្ថេរជាមួយនឹងប្រទេសកម្ពុជា ហើយយើងក៏រំពឹងថា នឹងបន្តវាទៅមុខទៀតដែរ»។ ស្ថានទូតបានបន្តថា ការលើកឡើងរបស់លោក ហុង លីម សមាជិក សភារដ្ឋវិតូរៀ អូស្រ្តាលីនោះ មិនបានឆ្លុះបញ្ចាំងអំពីការយល់ឃើញរបស់រដ្ឋាភិបាល ឬសភា អូស្រ្តាលីនោះឡើយ។

សេចក្តីថ្លែងការណ៍របស់ស្ថានទូតអូស្រ្តាលី ប្រកាសអំពីជំហររបស់ខ្លួនចំពោះលោក ហុង លីម បែបនេះបានធ្វើឡើងបន្ទាប់ពីប្រជាពលរដ្ឋកម្ពុជា, យោធា សមាគមមួយចំនួន រួមទាំងមន្រ្តីរាជរដ្ឋាភិបាលកម្ពុជា បានថ្កោលទោសចំពោះការរិះគន់របស់លោក ហុង លីម តំណាងរាស្រ្ត អូស្រ្តាលីដើមកំណើតខ្មែរ ដែលបានហៅរបបនៅកម្ពុជាថាជា «របបតិរច្ឆាន»៕

ខាងក្រោមនេះ ជាសេចក្តីថ្លែងការណ៍របស់ស្ថានទូតអូស្ត្រាលី៖

fn-2016-08-10-14-55-46-0


Viewing all articles
Browse latest Browse all 7971

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>